adverise with khmeread 73b4a7ee 7ad8 434d ac39 f862e48bd474

យក​ព្រួញ​បាញ់​កណ្តុរ​មក​បាញ់​មនុស្ស​ជាប់​ខ្នោះ​

    បាត់ដំបង ៖ បុរស​ម្នាក់​មានទំនាស់​ពាក្យសម្តី​គ្នា​បាន​យក​ផ្លែ​ព្រួញ​សម្រាប់​បាញ់​កណ្តុរ​បាញ់​ទៅលើ​គូទំនាស់​បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។​

     អំពើហិង្សា​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១០ ខែ​មេសា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​ស្វាយ​ព្រៃ​ ឃុំ​ល្វា​‌​‌​ ស្រុក​បរវេ​ល‌​ ខេត្ដ​បាត់​ដំប​ង‌។​

     ប៉ូលិស​និយាយថា អំពើហិង្សា​ដោយ​ចេ​ត​នាមាន​អា​វុ​ធ‌​ដែល​បង្កឡើង​ដោយ​ឈ្មោះ​សួ​ន‌​‌​ រិ​ន‌​ភេទ​ប្រុ​ស‌ អាយុ៤០​ឆ្នាំ​‌​ មាន​ទីលំនៅ ភូមិ​ស្វាយព្រៃ ឃុំ​ល្វា ស្រុក​បរវេ​ល‌ ខេត្ដ​បាត់​ដំប​ង‌​‌​បាន​យក​ព្រួញ​កណ្ដុ​រ‌​បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​សៀន រ៉ុ​ង‌ ភេទ​ប្រុ​ស‌​ អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយព្រៃ ​ឃុំ​ល្វា​ ស្រុក​ប​វេ​ល‌​ ខេត្ដ​បាត់​ដំប​ង‌​បណ្ដា​ល‌​ឲ្យ​រងរបួស​ធ្ងន់​មូលហេតុ​ស្រវឹងស្រា​។​

      ក្នុងករណីនេះ​ជនសង្ស័យ​ប៉ូលិស​កំពុង​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់