រំលោភនាងក្រមុំរហូតមានផ្ទៃពោះ៥ខែ,ជនសង្ស័យម្នាក់ត្រូវប៉ូលិសវ៉ៃខ្នោះ

កំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសវ៉ៃខ្នោះ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទី នៅចំណុចភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  បន្ទាប់ពីបានទទួលពាក្យបណ្តឹងថា បានចាប់រំលោភនាងក្រមុំម្នាក់បានសម្រេច៤លើក ហើយមកដល់ពេលនេះនាងមានផ្ទៃពោះ៥ខែមកហើយ។

ប៉ូលិសនិយាយថា ដំបូងប៉ូលិសស្រុកស្ទឹងត្រង់បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឆ ផ ភេទស្រី អាយុ៥០ឆ្នាំថា «ជនសង្ស័យឈ្មោះ ហឿន ហ៊ីម ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ បានរំលោភសេពសន្ថវៈទៅលើឈ្មោះ ហ រ ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូនបង្កើតគាត់បានសម្រេច ០៤ ដង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩យប់ នៅចំណុចចម្ការថ្នាំក្រោយ ភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ កំពង់ចាម។ បច្ចុប្បន្នឈ្មោះ ហ រ ( ជនរងគ្រោះ ) កំពុងមានផ្ទៃពោះប្រាំខែ។

ប៉ូលិសបន្តថា ក្រោយទទួលពាក្យបណ្ដឹងនៅម៉ោង៩និង៤៩នាទី ថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តបានចាត់ឱ្យកម្លាំងប៉ូលិសជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តដឹកនាំដោយវរសេនីយ៍ឯកហេង ដាឡែន និងកម្លាំងប៉ូលិសស្រុកស្ទឹងត្រង់ ចុះបង្ក្រាបនិងឃាត់ខ្លួនឈ្មោះ ហឿន ហ៊ីម តាមបញ្ជារបស់ព្រះរាជអាជ្ញាលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅស្នងការដ្ឋានប៉ូលិសខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

-->
adverise with khmeread