ឃាត់ជនសង្ស័យ៤នាក់ជាមួយថ្នាំញៀន១៧កញ្ចប់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម សុផាត នាយរងកាវិយាល័យ សហការជាមួយកម្លាំងប៉ូលិសស្រុកកំពង់ត្រឡាច បានចុះបង្ក្រាបករណីរក្សាទុក សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង២ និង៣០នាទីរសៀលដោយ ឃាត់ខ្លួនជនសង្ស័យ០៤នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ០៤នាក់រួមមាន ១-ឈ្មោះ គង់ សំបូរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសុបិន ឃុំពារនី ស្រុកកំពង់ត្រឡាច, ២-ឈ្មោះ ចិន ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច, ៣-ឈ្មោះ ឃឿន.ចន្ធូ ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច និង៤-ឈ្មោះ វ៉េង.ចាន់ធឿន ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរចិញ្ចឹមចង្រិត រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន ១៧កញ្ចប់ស្មើ (៩៩,១២ក្រាម), ទូរស័ព្ទ ចំនួន០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំងញៀនចំនួន ០១គ្រឿង, ដាវ ០១ដើម, សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។

បច្ចុប្បន្នបានឃាត់ខ្លួននៅ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

-->
adverise with khmeread