ប្រសិនបើញ៉ាំសាច់ធ្វើឱ្យអ្នកឈឺ នេះជាមូលហេតុ!

ប្រសិនបើអ្នកចូលចិត្តសាច់អាំងឬសាច់មាន់ប៉ុន្តែថ្មីៗនេះលោកអ្នកទើបដឹងថាមានអារម្មណ៍មិនស្រួលខ្លួន ឬ រសាប់រសល់ នោះលោកអ្នកប្រហែលជាកំពុងទទួលរងអាការៈរំញោចជាមួយសាច់ ឬ អាឡែរស៊ីសាច់។ 

យោងតាមមហាវិទ្យាល័យអាឡែរស៊ីជំងឺហឺតនិងប្រព័ន្ធភាពស៊ាំរបស់អាមេរិក (ACAAI) បានឱ្យដឹងថា អាឡែរស៊ីសាច់ទោះបីជាមិនកើតជាទូទៅ ក៏វាហាក់មាននិន្ននាការកើនឡើងសព្វថ្ងៃនេះ។ 

ខណៈដែលវេជ្ជបណ្ឌិតនិងសាធារណជនមានការយល់ដឹងកាន់តែច្បាស់អំពីរោគសញ្ញា អាការៈនេះកាន់តែងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ។ អ្នកអាចមានប្រតិកម្មទៅនឹងសាច់ ប្រសិនបើលោកអ្នកនឹងតឹងច្រមុះឬហៀរសំបោរ ឡើងកន្ទួល ឬ វិលមុខ ក្រោយពេលបរិភោគសាច់រួច។ អ្នកអាចវិវត្តប្រតិកម្មអាឡែរស៊ីនេះនៅគ្រប់វ័យ ហើយវាអាចកើតឡើងជាមួយសាច់គ្រប់ប្រភេទ។

យោងតាម ACAAI នៅពេលដែលអ្នកវិវត្តប្រតិកម្មអាឡែរស៊ី រាងកាយរបស់អ្នកនឹងស្គាល់សាច់ដែលមានគ្រោះថ្នាក់ ហើយប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងចេញមកជួយអ្នក ដោយបង្កើតអង្គបដិប្រាណឈ្មោះ Immunoglobulin E (IgE) ដើម្បីការពារ។ ទាំងនេះភ្ជាប់ទៅនឹងកោសិកាភាពស៊ាំនៃរាងកាយរបស់អ្នកនិងបញ្ចេញអ៊ីស្តាមីនដើម្បីការពារអ្នក រាល់ពេលដែលអ្នកញ៉ាំសាច់។ ការឆ្លើយតបការពារពីប្រព័ន្ធភាពស៊ាំរបស់អ្នកអាចបណ្តាលឱ្យមានបញ្ហាតឹងច្រមុះ រមាស់ស្បែក ឬ មានបញ្ហាប្រព័ន្ធរំលាយអាហារ ដែលបណ្តាលឱ្យមិនស្រួលខ្លួន បន្ទាប់ពីលោកអ្នកបានញ៉ាំសាច់រួច៕ ប្រភព ៖ Mayo Clinic

-->
adverise with khmeread