ប្រសិនបើលោកអ្នកទម្លាប់អង្គុយបែបនេះ គួរពិចារណាម្តងទៀត

ការអង្គុយបត់ជើងរាងអក្សរ W ដាក់សម្ពាធយ៉ាងខ្លាំងទៅលើឆ្អឹងស្រួយនៅក្បាលជង្គង់។ ប្រសិនបើអ្នកមានបញ្ហាឈឺជង្គង់ពេញៗមួយថ្ងៃ ដូចជានៅពេលដើរឬរត់ លោកអ្នកប្រហែលជាត្រូវឆែកមើលរបៀបដែលលោកអ្នកអង្គុយ។

អ្នកឯកទេសវេជ្ជសាស្ត្រផ្នែកកីឡា លោក Nicholas DiNubile បានប្រាប់វេបសាយ WebMD ថា "ជីវិតអាចធ្លាក់ចុះប្រៀបបីដូចធ្លាក់ចុះពីលើភ្នំ នៅពេលអ្នកធ្វើឱ្យខូចក្បាលជង្គង់របស់អ្នក"។ ការធ្វើឱ្យរោយជង្គង់ដោយសារការប្រឹងទាញសាច់ដុំនិងសរសៃពួរជុំវិញក្បាលជង្គង់ខណៈបន្ថែមទម្ងន់រាងកាយពីលើពួកវាទៀតនោះ អាចនឹងធ្វើឱ្យអ្នកមានរបួសជង្គង់ ហើយ WebMD បានរាយការណ៍ថា ជនជាតិអាមេរិក ១៥ លាននាក់បានទៅរកវេជ្ជបណ្ឌិតជារៀងរាល់ឆ្នាំដោយសារឈឺជង្គង់ ព្រោះតែអង្គុយបែបនេះ។

ការអង្គុយបត់ជើងរាងអក្សរ W បានបន្ថែមសម្ពាធតឹងខ្លាំងដល់ឆ្អឹងខ្ចីក្នុងជង្គង់របស់អ្នក ហើយការអង្គុយសង្កត់ក្បាលជង្គង់ក៏អាចធ្វើចលនាឈាមរត់យឺតលើជើងផងដែរនិងបណ្តាលឱ្យរឹងកជើង។ ប្រសិនបើអ្នកមានបញ្ហាជង្គង់រួចទៅហើយនោះ ការអង្គុយបែបនេះអាចធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរថែមទៀត៕ 

-->
adverise with khmeread