ក្រុមហ៊ុន Zero 2 Infinity ចង់ដឹកភ្ញៀវទៅដងតារាវិថីក្នុងតម្លៃទាបជាងក្រុមហ៊ុន SpaceX និង Blue Origin គឺត្រឹម ១៣ ម៉ឺនដុល្លារក្នុងម្នាក់

ក្រុមហ៊ុនអវកាសមួយចំនួនកំពុងអភិវឌ្ឍរ៉ុក្កែតដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេក្នុងការដឹកភ្ញៀវទេសចរទៅដងតារាវិថី ប៉ុន្តែអ្នករកស៊ីថ្មីចុងក្រោយបំផុតនេះមានផែនយកបាឡុងយក្សដ៏ធំដើម្បីដឹកភ្ញៀវក្នុងតម្លៃទាបជាងគេ។

ក្រុមហ៊ុនអេស្ប៉ាញទើបបង្កើត Zero 2 Infinity មានគម្រោងដឹកជនស៊ីវិលទៅកម្ពស់ប្រមាណ ៤ ម៉ឺនម៉ែត្រលើផ្ទៃមេឃដោយប្រើបាឡុងអេលីយ៉ូមប្រវែង ១២៨ ម៉ែត្រ។

ការធ្វើដំណើរទាំងមូលនឹងមានរយៈពេល ៦ ម៉ោង ដោយ៣ម៉ោងសម្រាប់ចេញធ្វើដំណើរ និងមួយម៉ោងសម្រាប់លេងកម្សាន្តនៅលើទីអវកាស និងបន្ទាប់មកត្រឡប់មកផែនដីវិញ។

Zero 2 Infinity បានធ្វើការលើគំនិតនេះចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ប៉ុន្តែកាន់តែខិតជិតដល់ការបើកលក់សំបុត្រជាសាធារណៈក្នុងតម្លៃ ១៣២.៤៨៣ ដុល្លារ ហើយក្រុមហ៊ុនផ្សេងទៀតកំពុងគិតថ្លៃមិនតិចជាង ២៥ ម៉ឺនដុល្លារនោះឡើយ។

ក្រុមហ៊ុន SpaceX របស់លោក Elon Musk និងក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos សុទ្ធសឹងតែបានដាក់គោលដៅដឹកទេសចរទៅទីអវកាស ហើយកំពុងឈានមុខគេនៅលើទីផ្សារនេះ។

យ៉ាងណាមិញ មិនទាន់មានក្រុមហ៊ុនណាមួយតេស្តជោគជ័យខ្លាំងនូវយានដឹកភ្ញៀវនោះទេ ដែលនេះទុកឱកាសឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមប្រណាំងប្រជែងដែរ៕ ប្រភព ៖ Daily Mail

adverise with khmeread