បុរសម្នាក់រុញរទេះការ៉េមឆ្លងផ្លូវ ត្រូវបានម៉ូតូដឹកឥវ៉ាន់អនឡាញបុកបាក់ជើងម្ខាង

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ​ខណៈដែលរូបគាត់កំពុងតែរុញរទេះការ៉េមឆ្លងផ្លូវ បណ្តាលឱ្យរងរបួសបាក់ជើងម្ខាង និងក្បាលរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ១៩ ខែ កុម្ភៈឆ្នាំ ២០២១ នៅខាងមុខអតីតក្រសួងបរិស្ថាន ផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ថន វ៉ាត់ អាយុ៤៣ឆ្នាំ មុខរបរលក់ការ៉េម មានទីលំនៅ ភូមិម៉ារីញ ឃុំ ត្រពាំងស្រែ ស្រុក មេសាង ខេត្តព្រៃវែង។

ប្រភពបន្តថា​ មុនពលកើតហេតុ បុរសរងគ្រោះរុញរទេះការ៉េមដើរលក់ឆ្លង ផ្លូវក៏ស្រាប់តែមានម៉ូតូដឹកឥវ៉ាន់អនឡាញ Nham 24 ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1D-3276 មួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយ់ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសខណ្ឌចំការមនបានចុះមមកដល់កន្លែងកើតហេតុខាងលើ បានហៅ រថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកយកបុរសរងគ្រោះទៅសង្រ្គោះ ហើយយកទាំងម៉ូតូបង្កនិង រទេះការ៉េម យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

-->
adverise with khmeread