adverise with khmeread 931dd502 67ea 410b be92 6c2d13e8a607

ស្ត្រី​ម្នាក់​បាន​ប្រើ​កាំបិត​កាប់​ទៅលើ​ស្ត្រី​ម្នាក់​ស្លាប់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

     កំពត ៖ ស្ត្រី​ម្នាក់​ត្រូ​បា​ប៉ូលិស​ស្រុក​ដងទង់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១០ ​មេសា​ ឆ្នាំ២​០១៦​វេលា​ម៉ោង​៩​និង១០នាទី​ព្រឹក​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​យក​កាំបិត​កាប់​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ភូមិ​បើ​ន ឃុំល្អាង ស្រុក​ដងទង់ ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​​ អ៊ុត  ស្រី​នាង ភេទ​ស្រី​ អាយុ៣៦​ឆ្នាំ ​ភូមិ​ថី្ម ​ឃុំ​តា​ប្រុក​ ស្រុក​ចំការលើ ខេត្ត​កំពង​ចាម​ ស្នាក់នៅ​ហាង​ខារ៉ាអូខេ ភូមិ​បើ​ន ឃុំ​ល្អាង បាន​កាប់​ទៅ​លើ​ឈ្មោះ​អៀវ ប៉ុ​ម ហៅ​មុំ ស្រី៣៦​ឆ្នាំ​ នៅ​ភូមិ​កំពង់​ស្តេច ឃុំក្រវ៉ា ស្រុក​បារាយ ខេត្តកំពង់ធំ​ ស្នាក់នៅ​ល្អាង​ជាមួយគ្នា​ត្រូវរបួសជើ​ង​ខាងឆ្វេង​ក្រោម​ជង្គង់​។​

     ក្រោយពេល​កាប់​ហើយ មានឈ្មោះ​ ពេជ្រ ដឿ​ន ប្រុស អាយុ៣៩ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា មកពី​ភូមិ​ពុក​ប្ញ​ស្សី​ក្រោម ឃុំ​ពុក​ប្ញ​ស្សី​ក្រោម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ដឹក​ជនរងគ្រោះ​ទៅ​ពេទ្យ​ពេល​ដឹក​ទៅដល់​ចំណា​ច​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ជនរងគ្រោះ​ងងឹតមុខ​ហើយ​បាន​ចាប់​ឱប​អ្នក​ដឹក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បាន​មួយសន្ទុះ​ជនរងគ្រោះ​បាន​ស្លាប់​។​

     ភ្លាមៗ​នោះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ​អ៊ុត ស្រី មក​ប៉ុស្តិ៍​ល្អាង ដើម្បី​បំពេញ​ឯកសារ​តាមច្បាប់​។​

     សូមបញ្ជាក់ថា ទាំង​អ្នករងគ្រោះ អ្នក​ល្មើស ក៏​ដូច​អ្នក​ដឹកពួកគេ​មក​រស់នៅ​ហាង​ខារ៉ាអូខេ មួយកន្លែង នៅ​ស្រុកស្រែ ក្នុងភូមិ​បើ​ន ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់