ភ្នំពេញ ៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡា KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិភានសា ឃុំនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីចំនួន១២៥ហិកតា បានប្រកាសចាប់ផ្ដើមបើកលក់ជាផ្លូវការហើយចាប់ពីថ្ងៃទី២០កុម្ភៈឆ្នាំ២០២១នេះតទៅ។
លោកពុយ គា អ្នកគាំទ្រគម្រោង ខ្នាតយក្សលំនៅដ្ឋានវីឡា KP ម៉ន ដានី ខាលើនេះបានបញ្ជាក់ថា «លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ជាគម្រោងទី២៩ ដែលបានសាងសង់ជាវីឡាទំនើបចំនួន ៥០០០ ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងមានចម្ងាយតែមួយគីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣តែប៉ុណ្ណោះ។ គម្រោងនេះចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្ដើមប្រកាសលក់ជាផ្លូវការតែម្ដង»។
ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុន ថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានថ្លែងថា ក្រុមហ៊ុនគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ សម្រាប់វីឡាទាំង ៥០០០ខ្នង ដោយបោះទុនបឋមចំនួន២០លានដុល្លារ។ ផ្ទះវីឡាចែកចេញជា២ ប្រភេទគឺ វីឡាទោលខ្នាតតូច និង ផ្ទះអាជីវកម្ម។ សម្រាប់ផ្ទះវីឡាតូចមានទំហំ ៨៤ ម៉ែត្រការេ លើទំហំដីសរុប១៦០ម៉ែត្រការេ។ ផ្ទះអាជីវកម្មទីតាំងកែងមានទំហំ១២៥ម៉ែត្រការេ លើទំហំដីសរុប ១៦០ ម៉ែត្រការេ។
លោកស្រី ម៉ន ដានី បានថ្លែងថា វីឡាមួយលក់ក្នុងតម្លៃចាប់ពី ២៥ ០០០ ដុល្លារ រហូតដល់៥៥ ០០០ ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទីដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្ដៅទឹត្រជាក់។
លោកស្រីបន្តថា សម្រាប់លក្ខខណ្ឌក្នុងការទូទាត់ប្រាក់មាន៣លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់៣០ភាគរយ, ៥០ភាគរយ ឬបង់ផ្តាច់១០០ភាគរយតែម្ដង។ សម្រាប់ការបង់ប្រាក់៣០ភាគរយ និង៥០ភាគរយ អតិថិជនអាចបង់រំលោះកញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយៈពេល ២៤ ខែ។ អតិថិជនអាចបង់ផ្តាច់ដោយទទួលបានការបញ្ចុះតម្លៃ១០ ០០០ ដុល្លារអាមេរិកភ្លាម គឺពី ៣៥ ០០០ មកត្រឹម២៤ ០០០ ដុល្លារអាមេរិក។
លោក ឃុន ថាវង្ស ផងផាន់ បានមានប្រសាសន៍ថា «វីឡាបែបនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញផ្ទះសម្រាប់រស់នៅ និងសម្រាប់លក់ដូរបានដែរ។ ទន្ទឹមនេះ ពួកគាត់ក៏មានរកចំណូលបានផងដែរ និងរស់នៅសមរម្យផងក្នុងបរិស្ថានបៃតងដែលមានខ្យល់អាកាសល្អ»។
នៅពេលសួរថា តើជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភចំពោះការអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានលើផ្លូវជាតិលេខ៣នេះដែរឬទេ? លោក ផងផាន់ បានឆ្លើយថា «បញ្ហាកូវីដ១៩ បានផ្ដល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ។ ប៉ុន្ដែកូវីដ១៩ មិនបានបង្អាក់ដល់ការសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ដោយផ្ដល់ការងារដល់បុគ្គលិក និងកម្មករទ្វេមួយជាពីរ ដែលនេះជាការចូលរួមចំណែកដល់ការសាង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រទេសជាតិយើង»។
លោកបានបន្ថែមថា «ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងទេ ដោយហេតុថា តម្លៃដែលយើងលក់គឺទាប និងមធ្យម តែអតិថិជនទទួលបានសំណង់ស្អាត ទំនើប ទាន់សម័យ និងមានគុណភាពល្អដែលពិបាករកដូច»។
សូមបញ្ជាក់ថា លំនៅដ្ឋានវីឡា KP ម៉ន ដានី ភាគច្រើនស្ថិតនៅខណ្ឌសែនសុខ ក្បែរវត្តភ្នៀត និងនៅខាងក្រោយទីលានវាយកូនហ្គោលជិតផ្លូវទំនប់កប់ស្រូវ និងមួយទៀតនៅខណ្ឌកំបូល។ ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេ ពុំធ្លាប់មាន ស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះ ដែលមានទីតាំងស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឬតាមរយៈ https://goo.gl/maps/TFNi41zY3p6C6WaR7
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 990 (Metfone) 077 994 990 (Cellcard) 087 994 990 (Smart)៕
