រថយន្ត​​បុ​ក​សត្វគោងាប់​ធ្លាក់ផ្លូវផ្អៀងបណ្ដាលឱ្យកម្មករ​ កម្មការិនីរបួ​ស១៥​នាក់​, ងាប់គោមួយក្បាល

កំពង់ស្ពឺ​ ៖ មានករណី រថយន្ត​​បុ​ក​សត្វគោលើផ្លូវលំ​ ឃុំ​តាំងក្រូច​ បណ្ដាលឱ្យកម្មករ​ កម្មការិនីប្រមាណរបួ​ស ១៥ ​នាក់​ ចំណែក​សត្វ​គោងាប់នឹងក​ន្លែង​ បង្កការភ្ញាក់ផ្អើល នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦ និង២០​នាទី​ព្រឹក​ លើផ្លូវលំលេខ១០៩ ត្រង់ចំណុច​ភូមិក្រាំងម្កាក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនិយាយថា រថយន្តបង្កម៉ាកហ៊ីយិនដា​យ ដឹកកម្មករ​ កម្មការិនី​ ព​ណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1399 បើកបរឈ្មោះ ប៊ី សារិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

សមត្ថកិច្ចបន្តថា ដំបូង​រថយន្ដ​បើកបរពីទិសខាងលិចទៅកើត, លុះមកដល់ចំណុចខាងលើ ក៏បានបុកសត្វគោមួយក្បាល សម្បុរស ឆ្លងផ្លូវ​បណ្តាលឱ្យរថយន្តធ្លាក់ផ្លូវផ្អៀងនៅខាងជើងផ្លូវ គ្រោះថ្នាក់​មនុស្សប្រមា​ណ​១៥នាក់​ (របួស​ស្រាល)​ និងខូចខាតសម្ភារៈ​ រថយន្ដ​ ក្នុង​នោះ​ ងាប់គោញីមួយក្បាល​។ 

ចំណែកកម្មករ​ កម្មការិនី​ ដែលរបួសត្រូវបានបញ្ជូនទៅមណ្ឌល​សុខភាព​ មន្ទីរ​ពេទ្យ​ឯកជន​ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ​។ ចំពោះរថយន្តបានបញ្ជូនមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលតាំងក្រូច​ ដើម្បី​រង់ចាំ​ជំនាញ​ចុះស្រាវជ្រាវ​និងចំណាត់ការ​បន្ដ៕

-->
adverise with khmeread