ប៉ូលិសខេត្តកំពង់ស្ពឺ​ ឆ្លើយតបជាមួយស្ត្រីរងគ្រោះម្នាក់ដែលត្រូវយោធាពាក់ផ្កាយ២បង្ខាំងនិងគំរាមសម្លាប់

កំពង់ស្ពឺ ៖ ប៉ូលិសខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ បានធ្វើការបំភ្លឺជូនសា​ធារណជន ជុំវិញករណីស្ត្រីម្នាក់ត្រូវបានបុគ្គលយោធាពាក់ផ្កាយ២ម្នាក់បង្ខាំងទុកក្នុងផ្ទះមួយកន្លែងនិ​ងគំរាមសម្លាប់​ ហើយថា «ប៉ូលិសមិនហ៊ានចាប់ជនបង្ក​បែរជាគោរពជនល្មើ​សនោះទៅវិញ​» ដែលការលើកឡើងខាងលើខុសការពិត ព្រោះស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងដល់ប៉ូលិសនោះទេ គឺគាត់បានដាក់បណ្តឹងទៅលោកព្រះរាជអាជ្ញាតែម្តង។

ប៉ូលិសនិយាយថា ម្ចាស់គណនីហ្វេសប៊ុក​ Sibonthol Duong បានផ្ញើសារចូលក្នុង​ គេហទំព័រ​សម្ដេចក្រ​ឡា​ហោម ស ខេង​ សូមសម្ដេចជួយអន្ដរាគមន៍​ រកយុត្ដិធម៌ជូនប្អូនស្រីជីដូនមួយរបស់ខ្ញុំផង​ដែលជនល្មើសមានឈ្មោះ​ សយ​ ចាន់ធឿន​ បានប្រើហិង្សាបង្ខាំងទុកនិ​ងគំរាមសម្លាប់​ នៅឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំ​ស្រួច​ ខេ​ត្ត​កំពង់​ស្ពឺ​ កាលពី​ថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២១​ បែរជាសមត្ថកិច្ចជួយអន្ដរាគមន៍រំដោះជនរងគ្រោះរួចមិនហ៊ានចាប់ជនបង្ក​បែរជាគោរពជនល្មើសនោះទៅវិញ​»។ 

ចំណែកប៉ូលិសខេត្ដ​កំពង់ស្ពឺ​ បានឆ្លើយតបថា​ ក្រោយពីទទួលបានដំណឹងភ្លាម តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូ​និក​តេឡេ​ក្រាម​ លេខទូរស័ព្ទ​ 015 304 151​ ឈ្មោះ​ ឌួង​ ហេម៉ាលីស​ បានស្នើសុំឱ្យជួយអន្ដរាគមន៍ព្រោះមានគេគំរាមបាញ់ជើងខ្ញុំ​ ឥឡូវ​ខ្ញុំ​ឈឺក្បាល​ខ្លាំង​ណាស់​ ខ្ញុំ​កំពុង​ត្រូវ​គេបង្ខាំងទុកនៅផ្ទះមួយកន្លែងនៅភូមិចំការចេក​ ឃុំត្រែងត្រ​យឹង​ ស្រុកភ្នំស្រួច​។ 

ប៉ូលិសស្រុក​ភ្នំ​ស្រួច​ ក៏បានបញ្ជាទៅប៉ូលិសមូលដ្ឋានចុះទៅកាន់​គោលដៅ​ដែលជននោះប្រាប់​បន្ទាន់​ រួចកម្លាំងប៉ូលិសស្រុកភ្នំស្រួច​បាន រាយការណ៍ជូនថ្នាក់ដឹកនាំនិងតំណាងអយ្យការដើម្បីស្នើសុំយោបល់​ និ​ងចុះប្រតិបត្ដិការ​ ជាក់ស្ដែង​កម្លាំង​មូល​ដ្ឋាន​បាន​រក​ទីតាំងផ្ទះនោះឃើញនិងបាននាំស្រ្ដីឈ្មោះ​ ឌួង​ ហេ​ម៉ាលីស​ មកកាន់​មន្ទីរ​ពេទ្យ​ឯកជន​មួយនៅម្ដុំផ្សារ​ត្រែងត្រ​យឹង​។

ប៉ុន្តែ​ស្រ្ដី​រងគ្រោះខាងលើនិងក្រុម​គ្រួសារ​បាន​សុំឱ្យ​សមត្ថកិច្ច​​ជួយបញ្ជូនមកមន្ទីរពេទ្យ​ខេត្ត​កំពង់​ស្ពឺ​ ,លុះសមត្ថកិច្ចបញ្ជូនមកដល់មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ក្រុមគ្រួសារ​និងសាម៉ីខ្លួនបានប្រាប់ថា​ «គាត់មិនសំរាកនៅមន្ទីរពេទ្យខេត្ដទេគឺគាត់​សុំបន្ដ​ទៅ​ពេទ្យ​នៅរាជធានីភ្នំពេញ​ ងាយស្រួល​ជាង​ ចំ​ពោះ​បញ្ហាផ្សេងទៀតរង់ចាំគាត់ត្រឡប់មក​វិញ»។​ សូមបញ្ជាក់ថា​ «ស្រ្ដី​ខាងមិនបានប្រាប់ថា​ អ្នកណាជាជនបង្កឬជនល្មើសនោះទេ​ គ្រាន់​តែសុំឱ្យសមត្ថកិច្ចជួយអន្ដរាគមន៍រំដោះនិងជូនគាត់មកពេទ្យតែប៉ុណ្ណោះ»​។ 

ប៉ូលិសបន្តថា លុះដល់ថៃ្ងទី២៤​ ខែមករា​ ឆ្នាំ​២០២១​ ស្រ្ដី​ឈ្មោះ​ ឌួង​ ហេម៉ាលីស​ អាយុ​៤១ឆ្នាំ​ បានមកដាក់ពាក្យបណ្ដឹងនៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ប្ដឹង​ពីឈ្មោះ​ សូយ​ ចាន់ធឿន​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ ទី​លំនៅ​ភូមិ​តាព្រហ្ម​ សង្កាត់​ព្រែកឯង​ ខណ្ឌច្បារ​អំ​ពៅ​ រាជធានីភ្នំពេ​ញ​ មុខរបរ​យោធា​ ថ្នាក់​ឧត្ដម​សេ​នីយ៍​ទោ​ នាយករង​ទីចាត់ការ​អភិវឌ្ឍន៍​អគ្គបញ្ជាការ​នៃក្រសួងការពារជាតិ​ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ១១៦​ ចុះថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ បច្ចុប្បន្ន​អយ្យ​ការ​ កំពុង​ដំណើរការ​នីតិវិធី​។ 

ចំពោះ​បងប្អូន​ស្រ្ដី​ខាងលើ​ ដែលបាន​ខមមិនថា បានមកដាក់ពាក្យបណ្ដឹង​នៅអធិការដ្ឋាន​ប៉ូលិស​ស្រុក​ភ្នំ​ស្រួច​ និងស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ​ ហើយសមត្ថកិច្ចដោះលែងជនល្មើសនិងគោរពជនល្មើស​ នោះមិនមែនជាការពិត​នោះទេ»។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកប្រើប្រា​ស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប​ និងត្រូ​វ​ជឿជាក់មកលើសមត្ថកិច្ច​ កុំទាន់​ប្រើការវិនិច្ឆ័យ​មុន​ហេតុការណ៍​លទ្ធផល​ស្រាវជ្រាវការពិត​៕

-->
adverise with khmeread