ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកថ្មគោល

បាត់ដំបង ៖ លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការប៉ូលិសស្រុកថ្មគោល​ បាន​ដឹកនាំកម្លាំងប៉ូលិសផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រោយស្តៅ បានចុះប្រតិបត្តិការបង្រ្កាបករណី​​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ នាថ្ងៃសុក្រទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧យប់នៅចំណុចក្រុមទី១៤ ភូមិជ្រោយស្តៅ​ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្ត​បាត់ដំបង​។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ សំអាត សុផាក់ ភេទប្រុស អាយុ ២៣ ឆ្នាំនៅក្រុមទី ០៣ ភូមិនិគមកណ្តាល ឃុំជ្រោយ ស្តៅស្រុកថ្មគោល ខេត្តបាត់ដំបង និង ២-ឈ្មោះ រិន ពិសិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ នៅក្រុម១៤ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្ម​គោល ខេត្តបាត់ដំបង។ 

វត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌​សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០៣ថង់ទម្ងន់៤.១៩ក្រាមទាំងសំបកសង្ស័យមានសារធាតុ​ញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹក​កកICE , ដែកកេះចំនួន ០៤ និងទូរស័ព្ទចំនួន០២គ្រឿង(ចាស់)។

បច្ចុប្បន្នប៉ូលិសស្រុកកំពុងរៀបចំបញ្ជូនទាំងជនសង្ស័យនិងវត្ថុតាងមកកាន់ការិ​យាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread