ក្លឹប Manchester City បដិសេធសេចក្តីរាយការណ៍ថា ខ្លួនផ្តល់កិច្ចសន្យាដែលមានទឹកប្រាក់ ៤៣០ លានផោនដល់កីឡាករ Lionel Messi ។
Messi វ័យ៣៣ឆ្នាំព្យាយាមបង្ខំចិត្តចាកចេញពីក្លឹប Barcelona កាលពីរដូវក្តៅឆ្នាំមុន ហើយទទួលបានការចាប់អារម្មណ៍ពីលោក Pep Guardiola នៅពហុកីឡាដ្ឋាន Etihad ។ មើលទៅកីឡាការរូបនេះទំនងជាចាកចេញពីពហុកីឡាដ្ឋាន Nou Camp នៅដំណាច់រដូវកាលនេះ។
យោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹប City បានផ្តល់កិច្ចសន្យាលេង ៥ ឆ្នាំដល់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ដែលមានទឹកប្រាក់ ៦០០លានផោនកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែនៅពេលនេះបានផ្តល់ប្រធានក្រុម Barca រូបនេះ ជាមួយនឹងកញ្ចប់ទឹកប្រាក់ថ្មីគឺ ៤៣០ លានផោន។
ប៉ុន្តែសេចក្តីរាយការណ៍ជាច្រើនថា ក្លឹបនៅក្របខណ្ឌ Premier League នេះ មិនបានត្រៀមផ្តល់សំណើដែលធ្លាប់លើកឡើងនាពេលកន្លងមករបស់ខ្លួននោះទេ ដោយសារតែបញ្ហាវិបត្តិហិរញ្ញវត្ថុហើយថា Messi នៅសល់ពេលមួយឆ្នាំទៀត។
អ្នកនាំពាក្យក្លឹប City បានបដិសេធការអះអាងទាំងនោះ ដោយបញ្ជាក់ថា គ្មានការផ្តល់សំណើណាមួយនោះទេទាំងនៅរដូវក្តៅ។
Messi គឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេ ៥០០.០០០ផោនក្នុងមួយសប្តាហ៍នៅក្លឹប Barca ប៉ុន្តែកីឡាកររូបនេះនិងមិត្តរួមក្រុមយល់ព្រមកាត់ប្រាក់ឈ្នួលកាលពីខែវិច្ឆិកា ខណៈពេលក្លឹបជួបវិបត្តិហិរញ្ញវត្ថុ។
ក្លឹប Paris Saint-Germain ក៏ចាប់អារម្មណ៍លើកីឡាករម្ចាស់ពានបាល់មាស៦សម័យកាលនេះដែរ៕
