ជនបរទេសម្នាក់លោតពីលើអគារពាណិជ្ជកម្មស្លាប់ភ្លាមៗមិនដឹងមូលហេតុ

ភ្នំពេញ ៖ ជនបរទេសម្នាក់សង្ស័យជាជនជាតិចិន បានលោតពីលើអគារពាណិជ្ជកម្មមួយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រីត កែងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបឋមបានបញ្ជាក់ថា អត្តសញ្ញាណបុរសខាងលើ នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ មានអាយុប្រហែល៣០ឆ្នាំ ជាជនបរទេសសង្ស័យជនជាតិចិន បានលោតពីដំបូលអគារ កម្ពស់ជាង៣០ម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅមុខអគារពាណិជ្ជកម្មនោះ។ ព័ត៌មានលម្អិត អង្គភាពយើងខ្ញុំ នឹងជម្រាបជូនបន្ត នៅពេលការស្រាវជ្រាវរបស់សមត្ថកិច្ចបានបញ្ចប់៕ 


 

-->
adverise with khmeread