បើកទូកបាឡាស្មាច់ជាប់ហ្គែរបណ្តាលឱ្យទូកបុកឡើងច្រាំងបាក់ជា២កំណាត់ ស្លាប់មនុស្សម្នាក់និងរបួស៦នាក់

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់បើកទូកបាឡាស្មាច់ជាប់ហ្គែរ បណ្តាលឱ្យទូកបុកឡើងច្រាំងបាក់ជា២កំណាត់ ស្លាប់មនុស្សម្នាក់និងរបួស៦នាក់ កើតឡើងនារសៀលថ្ងៃសៅរ៍ទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ០១ និង៣០នាទី នៅចំណុចក្បាលកោះត្រែងព្រែកកាត់ឆ្លងទៅក្រុងកំពង់ឆ្នាំង ស្ថិតនៅចន្លោញឃុំប្រឡាយមាស ទៅក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ដំបូងឈ្មោះ ភឿង សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ក្រងផ្តិល ឃុំ ប្រឡាយមាស បានបើកទូកបាឡាស្មាច់ ០១គ្រឿង ដែលមានប្រវែង ៧,៧០ម៉ែត្រ ក្នុងទិសដៅពីឃុំប្រឡាយមាស ទៅក្រុងកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរ០៦នាក់ រួមមាន ១- ឈ្មោះ សួស តូ ភេទប្រុស អាយុ ៣០ឆ្នាំ, ២-ឈ្មោះ ឈិន សុវ៉ាន ភេទប្រុស អាយុ ២៨ឆ្នាំ, ៣-ឈ្មោះ សួន ធី ភេទប្រុស អាយុ ៣២ឆ្នាំ, ៤- ឈ្មោះ ផុន ម៉េងហុង ភេទប្រុស អាយុ ២៥ឆ្នាំ, ៥- ឈ្មោះ ធួន សារិត (ហៅកុយ) ភេទប្រុស អាយុ៣០ឆ្នាំ និង៦-ឈ្មោះ ផុន ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងអស់គ្នារស់នៅ ភូមិក្រងផ្តិល ឃុំប្រឡាយមាស ជាមួយគ្នា។ 

សមត្ថកិច្ចបន្តថា លុះពេលមកដល់ចំណុចខាងលើ បានជាប់ខ្សែហ្គាម៉ាស៊ីន រេចង្កូតទៅបុកច្រាំងបណ្តាលឱ្យបាឡាបាក់ជាពីរកំណាត់ រងរបួស៦នាក់និងស្លាប់ម្នាក់រួមមាន ១-ឈ្មោះភឿង សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ រងរបួសបាក់ដៃ និងបែកក្បាល (ជាអ្នកបើកបរ), ២-ឈ្មោះ សួស តូ ភេទប្រុស អាយុ ៣០ឆ្នាំ រងរបួសបាក់ជើង, ៣- ឈ្មោះ ឈិន សុវ៉ាន ភេទប្រុស អាយុ ២៨ឆ្នាំ រងរបួសបាក់ភ្លៅ, ៤-ឈ្មោះ​ សួន ធី ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសស្រាល, ៥- ឈ្មោះ​ ផុន ម៉េងហុង ភេទប្រុសអាយុ ២៥ឆ្នាំ រងរបួសស្រាល, ៦-ឈ្មោះ ធួន សារិត (ហៅកុយ) ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសស្រាល និង៧-ឈ្មោះ ផុន ម៉េងហៀង ភេទ ប្រុស អាយុ២៧ឆ្នាំ (ស្លាប់)។

ជនរងគ្រោះដែលរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ,ចំណែកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread