ទុស្សេចរន្តអគ្គិសនីឆេះផ្ទះផ្អើលឈុលនៅខណ្ឌទួលគោកទាំងព្រឹក

ភ្នំពេញ  ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះកើតឡើងបង្កការភ្ញាក់ផ្អើល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៧២ ក្រុមទី១៧ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃអាទិត្យទី២១ ខែកុម្ភៈ​ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ ឡាយ ម៉ានីត្តា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ​លក់ដូរ​។ ផ្ទះដែលឆេះប្រភេទ ថ្ម​ប្រក់ក្បឿងទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ឆេះបន្ទប់ផ្ទះបាយ ទំហំ​៤ម៉ែត្រ​គុណនឹង៤ម៉ែត្រ ចំនួន​មួយបន្ទាប់​ ឆេះ​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់​មួយ​ចំនួន​ និង​ពុំ​បាន​បណ្តាល​ឱ្យឆេះ​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ឡើយ​។ មូលហេតុ​ឆ្លង​ចរន្ត​អគ្គិសនី​។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញចំនួន​៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​មួយឡាន​ស្មើនឹង​៤ម៉ែត្រគូប ហើយរលត់ទាំងស្រុងនាវេលាម៉ោង៧ និង២០ នាទី នា​ថ្ងៃ​ដដែល៕


 

-->
adverise with khmeread