រុស្ស៊ីជូនដំណឹងទៅ WHO អំពីករណីឆ្លងផ្តាសាយបក្សី H5N8 ដំបូងបង្អស់លើពិភពលោក ពីបក្សីមកមនុស្ស

រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ (២០ កុម្ភៈ) ថាអ្នកវិទ្យាសាស្ត្ររបស់ខ្លួនបានរកឃើញថាមានករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ដំបូងគេនៅលើពិភពលោកពីបក្សីទៅមនុស្សហើយបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានទីភ្នាក់ងារឃ្លាំមើលសុខភាពរុស្ស៊ី Rospotrebnadzor លោកស្រី Anna Popova បាននិយាយថា អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ Vektor បានបំបែកធាតុហ្សែនពីកម្មករចំនួន ៧ នាក់នៅកសិដ្ឋានចិញ្ចឹមសត្វមួយនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី កន្លែងដែលការផ្ទុះមេរោគត្រូវបានកត់ត្រាក្នុងចំណោមសត្វបក្សីកាលពីខែធ្នូ។

លោកស្រីបានបន្ថែមថាកម្មករមិនបានរងគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរនោះទេ។ កម្មករទាំងនោះត្រូវគេជឿថាបានឆ្លងមេរោគពីសត្វបក្សីនៅកសិដ្ឋាន។

លោកស្រី Popova បាននិយាយថា "ព័ត៌មានអំពីករណីឆ្លងដំបូងនៃជំងឺផ្តាសាយបក្សី (H5N8) នៅលើពិភពលោកត្រូវបានបញ្ជូនទៅអង្គការសុខភាពពិភពលោករួចហើយ"។

មានប្រភេទផ្សេងៗគ្នាជាច្រើននៃវីរុសផ្តាសាយបក្សី។

ខណៈដែលវីរុស H5N8 ដែលឆ្លងរាលដាលខ្លាំងបង្កគ្រោះថ្នាក់ដល់សត្វបក្សី វាមិនដែលត្រូវបានរាយការណ៍ថារាលដាលដល់មនុស្សនោះទេ។

លោកស្រី Popova កោតសរសើរ "សារៈសំខាន់នៃរបកគំហើញវិទ្យាសាស្ត្រ" ដោយនិយាយថា "ពេលវេលានឹងប្រាប់" ថាតើវីរុសនេះអាចបំលែងខ្លួនដល់កម្រិតណា៕ ប្រភព ៖ straitstimes.com

-->
adverise with khmeread