ព្រលឹងចុងសក់! យន្តហោះ Boeing 777 ហោះទាំងឆេះម៉ាស៊ីនមួយលើមេឃ ធ្លាក់កម្ទេចកម្ទីស្រោចលើទីក្រុង Denver

កម្ទេចកម្ទីពីយន្ដហោះ Boeing 777 បានធ្លាក់ស្រោចនៅជាយក្រុង Denver កាលពីថ្ងៃសៅរ៍ បន្ទាប់ពីម៉ាស៊ីនមួយបានផ្ទុះឆេះនៅកម្ពស់ ៤,៥ គីឡូម៉ែត្រ ហើយអ្នកដំណើរដ៏រន្ធត់បាននាំគ្នាមើលម៉ាស៊ីនឆាបឆេះនៅខាងក្រោមស្លាបយន្តហោះទាំងព្រលឹងចុងសក់។

ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលធ្វើដំណើរទៅកោះ Hawaii ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីហោះចេញពីទីក្រុង Denver ក្រោយទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនមួយរបស់ខ្លួន។

ក្នុងវីដែអូ គេអាចស្តាប់ឮអ្នកបើកយន្តហោះកំពុងតេសុំការអនុញ្ញាតចុះចតជាបន្ទាន់ មុនពេលគាត់ធ្វើការចុះចតដោយសុវត្ថិភាព។

វីដេអូដែលថតដោយអ្នកដំណើរនៅលើជើងហោះហើរ UA328 ដែលដឹកអ្នកដំណើរ ២៣១ នាក់និងសមាជិកអាកាសយានិក ១០ នាក់បង្ហាញពីម៉ាស៊ីនកំពុងឆេះ។

អ្នកដំណើរបានពិពណ៌នាពីអារម្មណ៍នៃចំហាយក្ដៅពីភ្លើងឆេះម៉ាស៊ីន ហើយមនុស្សជាច្រើនជឿថាពួកគេកំពុងតែជិតស្លាប់ហើយ។ ដោយអព្ភូតហេតុមិនមានរបាយការណ៍ស្តីពីការរងរបួសទាំងនៅលើយន្តហោះឬនៅលើដីទេ។

ក៏មានម្ចាស់ផ្ទះម្នាក់នៅជាយក្រុង Denver និងក្រុង Broomfield រដ្ឋ Colorado បានប្រាប់ KMGH-TV ថាពួកគេកំពុងធ្វើនំសាំងវិចមួយនៅក្នុងផ្ទះបាយ ក៏ស្រាប់តែកម្ទេចកម្ទីធ្លាក់លើដំបូលរបស់ពួកគេ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread