ឃាត់ស្ត្រីម្នាក់ជាមួយថ្នាំញៀន៣៥កញ្ចប់នៅស្រុកគាស់ក្រឡ

បាត់ដំបង ៖​ លោកវរសេនីយ៍​ឯក​ ប៉ាង ហៀង អធិការប៉ូលិសស្រុកគាស់​ក្រឡ ​បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀនចូលរួមជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋ​បាលធិបតី ចុះប្រតិបត្តិការបង្រ្កាបករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១​ករ​ណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាចនៅចំណុចភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង​។

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ រិក តាំ ភេទស្រី ឣាយុ៥៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងដកហូត ម្សៅក្រាមពណ៌​សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន ៣៥ថង់តូច សង្ស័យមានសារធាតុ​ញៀនប្រភេទមេតំហ្វេតា​មីន​ម៉ាទឹក​កកICE។

នៅពេលនេះប៉ូលិសស្រុក កំពុងរៀបចំបញ្ជូនទាំងជនសង្ស័យ និងវត្ថុតាងមកកាន់ការិ​យាល័យប៉ូលិសជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread