កងកម្លាំងអវកាសថ្មីរបស់អង់គ្លេសអាចនឹងបញ្ជូនយន្តហោះចម្បាំងទៅក្រៅអវកាសដើម្បីកម្ទេចផ្កាយរណបរុស្ស៊ីនិងចិន

ប្រភពយោធាជាន់ខ្ពស់បានបង្ហើបឱ្យដឹងថា កងកម្លាំងអវកាសថ្មីរបស់ចក្រភពអង់គ្លេសអាចនឹងដាក់ពង្រាយយន្ដហោះចម្បាំងធុន RHH Typhoon ដល់ទីអវកាសដើម្បីបំផ្លាញផ្កាយរណបសត្រូវនាពេលអនាគត។

អ្នកបើកយន្តហោះចម្បាំងដែលបានសម្រាំង នឹងចូលរួមនៅក្នុងបេសកកម្មបណ្តុះបណ្តាលរបស់ទីបញ្ជាការអវកាសក្នុងគោលបំណងចុងក្រោយក្នុងការបាញ់ទម្លាក់ផ្កាយរណបយោធាចារកម្ម និងផ្កាយរណបទំនាក់ទំនងរបស់ចិននិងរុស្ស៊ីក្នុងសម័យសង្គ្រាម។

ប្រភពពីកងទ័ពអាកាសអង់គ្លេស (RAF) បានប្រាប់កាសែត Sunday Express ថាក្រុមជំនាញនឹងធ្វើសមយុទ្ធជាបន្តបន្ទាប់មុននឹងចូលរួមក្នុងការហោះហើរហ្វឹកហាត់ ដែលពួកគេនឹងហោះទៅលើមេឃដល់កម្ពស់ប្រហែលជាង ១៨ គីឡូម៉ែត្រ។

ក្នុងអំឡុងពេលមានជម្លោះអ្នកបើកយន្តហោះនឹងបញ្ចោញមីស៊ីលប្រឆាំងផ្កាយរណប (ASAT) ទៅលើផ្កាយរណបសត្រូវមុនពេលត្រឡប់ទៅកម្ពស់ទាបវិញ។

ការវិវឌ្ឍនេះកើតឡើងពីរសប្តាហ៍បន្ទាប់ពីទីបញ្ជាការអវកាសបានប្រកាសមេបញ្ជាការទីមួយរបស់ពួកគេជាឧត្តមសេនីយ៍ Paul Godfrey អាយុ ៤៨ ឆ្នាំ។

គាត់នឹងកាន់ឋានៈថ្មីរបស់នាយរងកងកម្លាំងអវកាសនៅពេលដែលគាត់កាន់តំណែងនៅឯទីបញ្ជាការអវកាស។

ប្រទេសរុស្ស៊ីនិងចិនបានផលិតអាវុធប្រឆាំងផ្កាយរណបរួចហើយ រួមទាំងមីស៊ីល ASAT ដោយខ្លះត្រូវបានដាក់ពង្រាយរួចរាល់៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread