ប្រេងអាថ៍កំបាំងកំពប់ពេញឆ្នេររបស់អ៊ីស្រាអែល

អ៊ីស្រាអែលកំពុងព្យាយាមតាមដានកប៉ាល់ដែលទទួលខុសត្រូវចំពោះការលេចធ្លាយប្រេងដែលបានបន្សល់ទុកនូវកំណកប្រេងទាំងដុំៗតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ខ្លួន ជាភាពរញ៉េរញ៉ៃដែលក្រុមមន្រ្តីនិយាយថានឹងចំណាយពេលច្រើនខែឬច្រើនឆ្នាំដើម្បីសម្អាត។

អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានចេញមកជួយក្នុងគ្រោះមហន្តរាយនេះ ហើយយោធាកំពុងពង្រាយដើម្បីជាជំនួយ។ នាយករដ្ឋមន្រ្តី Benjamin Netanyahu បានចុះទៅពិនិត្យតំបន់នោះផ្ទាល់កាលពីថ្ងៃអាទិត្យ។

អាជ្ញាធរព្រមានមនុស្សគ្រប់គ្នាឱ្យរក្សាគម្លាតពីឆ្នេរ។

យោងតាមមន្រ្តីក្នុងតំបន់បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានចាប់ផ្តើមកាលពីសប្តាហ៍មុនក្នុងអំឡុងពេលមានព្យុះរដូវរងា ដែលធ្វើឱ្យវាពិបាកក្នុងការសម្អាត និងដោះស្រាយជាមួយវានៅសមុទ្រ។

ត្រីបាឡែនមួយក្បាលក៏ត្រូវបានប្រទះឃើញទើរនៅលើឆ្នេរខ្សាច់ដែលមានសារធាតុប្រេងនៅក្នុងខ្លួនទោះបីជាការធ្វើតេស្តផ្សេងទៀតកំពុងរង់ចាំក៏ដោយ។

រដ្ឋាភិបាលនិយាយថានាវាចំនួន ៩ គ្រឿងក្នុងតំបន់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ប្រសិនបើរកឃើញ ប្រទេសអាចចាត់វិធានការតាមផ្លូវច្បាប់៕ 

 

adverise with khmeread