ផ្ទះចំណាស់១៣៩ឆ្នាំរើទីតាំងទៅកន្លែងថ្មីក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

បន្ទាប់ពីរយៈពេល ១៣៩ ឆ្នាំនៅផ្លូវ 807 Franklin St. ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ផ្ទះ Victorian កម្ពស់ពីរជាន់ឥឡូវមានអាសយដ្ឋានថ្មីហើយ។

ផ្ទះបៃតងដែលមានបង្អួចធំៗនិងទ្វារខាងមុខពណ៌ត្នោតត្រូវបានគេដាក់លើរទេះខ្នាតយក្ស ហើយរំកិលកាលពីថ្ងៃអាទិត្យទី២១កុម្ភៈទៅទីតាំងថ្មី ដែលនៅឆ្ងាយពីគ្នាចំនួន៦ប្លុក។

អ្នកឈរមើលបានតម្រង់ជួរតាមចិញ្ចើមថ្នល់ដើម្បីផ្តិតយករូបភាពនៅពេលគេហឋានដ៏ចំណាស់នេះបានរំកិលក្នុងល្បឿនលឿនបំផុត ១,៦ គីឡូម៉ែត្រក្នុងមួយម៉ោងទៅផ្លូវ 635 Fulton។

ដំណើររើទីតាំងរបស់ផ្ទះនេះបានស្ថិតក្នុងដំណាក់កាលរៀបចំផែនការអស់រយៈពេលជាច្រើនឆ្នាំ។

អ្នករើផ្ទះជើងចាស់ឈ្មោះ Phil Joy បានប្រាប់អ្នកកាសែតថា គាត់ត្រូវតែទទួលបានការអនុញ្ញាតពីភ្នាក់ងារក្រុងចំនួន ១៥ សិន។

Joy បាននិយាយថាការរើផ្ទះនេះគឺត្រូវការការប្រុងប្រយ័ត្នខ្ពស់ណាស់ ពីព្រោះផ្នែកដំបូងនៃការធ្វើដំណើរគឺទាក់ទងនឹងការចុះចំណោតភ្នំ៕ ប្រភព៖ nbcmiami.com

adverise with khmeread