adverise with khmeread 3307d19400000578 3532297 image a 34 1460296808523

សង់​មិន​គេ​តាម​ទាន់​! ក្រុង​ឌុយ​បៃ​ប្រកាស​គម្រោង​សង់​អគារ​ខ្ពស់បំផុត​លើ​ពិភពលោក​តម្លៃ ១ ពាន់លាន​ដុល្លារ​

​    ​ក្រុង​ឌុយ​បៃ​របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​កំពុងមាន​គម្រោង​ឡើងលើ​មេឃ​កប់​ពពក​ទៀតហើយ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​គ្រោង​សង់​អគារ​ខ្ពស់​ដាច់​គេ​របស់​ពិភពលោក ដោយ​នឹង​ផ្តួល​អាគារ​ខ្ពស់​ស្រាប់​របស់ខ្លួន ឈ្មោះ Burj Khalifa ឱ្យ​មកឈរ​លេខ ២ វិញ​។

 

​    ​អគារ​ខ្ពស់បំផុត​លើ​ពិភពលោក​នាពេល​អនាគត​នេះ​នឹងមាន​វ៉េ​រ៉ង់​នៅ​ជាន់​នីមួយៗ​អាច​វិល​បាន និង មាន​ជណ្តើរយន្ត​អាច​មើលឃើញ​ទេសភាព ដែលជា​គំនិត​ផុស​ឡើង​ចេញពី​សួនច្បារ​ព្យួរ​រ​ណេង​រណោង​ក្នុង​រឿងព្រេង​និទាន​របស់​ប្រជាជន Babylon​។ 

​    ​ក្រុមហ៊ុន​ទទួល​សាងសង់​ដែលមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ឈ្មោះថា Emaar Properties សង្ឃឹមថា អគារ​ខ្ពស់​ថ្មី​នេះ​នឹង​ទាក់ទាញ​ម្ចាស់ផ្ទះ​ដែល​ចង់​ស្វែងរក​កន្លែង​មាន​ទេសភាព​ស្អាត​ឱ្យមក​ជាវ សូម្បី​ចំពេល​ដែល​ក្រុមហ៊ុន​នេះ​កំពុង​បង្កើន​ការសាងសង់​អគារ​ខ្ពស់​ទាក់ទាញ​ដទៃទៀត​ជាច្រើន និង​កំពុងធ្វើការ​ជួសជុល​អ​គារ​ខ្ពស់​មួយ​ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​។ 

​    ​ប្រធាន​ក្រុមហ៊ុន លោក Mohamed Alabbar បាន​និយាយថា អគារ​សម្រាប់​មើល​ទេសភាព​នេះ​នឹង​ខ្ពស់ជាង​អគារ Burj Khalifa ដែលមាន​កម្ពស់ ៨២៨ ម៉ែត្រ​ទៅទៀត​។ ប៉ុន្តែ​គាត់​មិនបាន​ប្រាប់ថា​អគារ​នោះ​នឹងមាន​កម្ពស់​ប៉ុន្មាន​ម៉ែត្រ​នោះទេ​។ 

​    ​ខុសពី​អគារ Burj Khalifa ប៉ម​ខ្ពស់កប់ពពក​ថ្មី​នេះ​នឹង​មិនមែនជា​អគារ​ខ្ពស់​ទូទៅ​ដូច​គេ​ដូច​ឯង​នោះទេ ប៉ុន្តែ​ជា​អគារ​ដែលមាន​ខ្សែកាប​គាំទ្រ ដែល​អាច​ផ្ទុក​ជាន់​នីមួយៗ​ជាមួយ​ទេសភាព​សួនច្បារ ដើមឈើ និង​ដំណាំ​បៃតង​ជាច្រើន​ទៀត​។ លោក Alabbar បាន​និយាយថា អគារ​នេះ​នឹងមាន​សណ្ឋាគារ​ប្រណីត ភោជនីយដ្ឋាន និង​វ៉េ​រ៉ង់​ដា​កញ្ចក់ ដែល​អាច​វិល​ចេញ​ក្រៅ​ជញ្ជាំង​អាគារ​បាន​៕  

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់