លោក Jose Mourinho ប្រឈមនឹងភាគរយនៃការបណ្តេញចេញច្រើនជាងគេ បន្ទាប់ពីក្រុម Spurs បន្តចាញ់

        នៅពេលនេះ លោក Jose Mourinho កំពុងនាំមុខគេនៅក្នុងចំណោមបេក្ខភាពដែលប្រឈមនឹងការបណ្តេញចេញនៅក្របខណ្ឌ Premier League បន្ទាប់ពីក្រុមSpurs ចាប់ផ្តើមធ្លាក់ទម្រង់លេងខ្លាំង។

        ក្លឹប Spurs ប្រកួតចាញ់ ៥ប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ខ្លួន ព្រមទាំងប្រកួតជាមួយក្រុម Everton ផងដែរ ខណៈលោក  Mourinho កំពុងរងសម្ពាធកាន់តែខ្លាំង។

        ក្រុម Spurs ប្រកួតចាញ់ក្រុម West Ham ២-១ កាលពីថ្ងៃអាទិត្យ ហើយ លទ្ធផលនេះបានធ្វើឲ្យលោក Mourinho មានភាគរយនៃការបណ្តេញចេញច្រើនជាងគ្រូបង្វឹកពីរផ្សេងទៀតគឺលោក Betfair និង Paddy Power ។

        ការប្រជែងយកតំណែងជើងឯកហាក់ដូចជាបានបង្ហាញគួរឲ្យកត់សម្គាល់នៅមុនថ្ងៃបុណ្យណូអែល ប៉ុន្តែក្រុម Spurs ចាប់ផ្តើមធ្លាក់ទម្រង់លេងនិងបាត់បង់លេខរៀងមកត្រឹមលេង ៩ នៅលើតារាងក្របខណ្ឌ ហើយកៅអីសម្រាប់ការប្រកួតនៅក្របខណ្ឌ European ក៏មិនទាន់អាចធានាបាននៅឡើយទេ។

        ក្រុមនេះនៅមានឱកាសស្តាមុខមាត់នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Carabao Cup ជាមួយក្រុម Manchester City នៅថ្ងៃទី ២៥ ខែមេសា។

        អនាគតរបស់លោក Mourinho ស្ថិតនៅក្រោមការតាមដានកាន់តែខ្លាំងឡើង ខណៈរដូវកាលរបស់ក្លឹប Tottenham ចាប់ផ្តើមបាត់បង់ទម្រង់លេងបណ្តើរៗ។

        ប៉ុន្តែលោក Mourinho បានអះអាងថា លោកនៅតែជាគ្រូបង្វឹកឆ្នើមម្នាក់ក្នុងចំណោមគ្រូបង្វឹកឆ្នើមនៅក្នុងពិភពលោក បន្ទាប់ពីបរាជ័យកាលពីថ្ងៃអាទិត្យនៅពហុកីឡាដ្ឋាន London Stadium ៕

adverise with khmeread