Juventus សង្ឃឹមថា នឹងអាចពន្យារកិច្ចសន្យាខ្ចីជើងរបស់ Alvaro Morata

        ក្លឹប Juventus កំពុងមានគម្រោងពន្យារកិច្ចសន្យាខ្ចីជើងកីឡាករ Alvaro Morata  ពីក្លឹប Atletico Madrid មួយឆ្នាំទៀតនៅដំណាច់រដូវកាលនេះ ពីព្រោះពួកគេមិនអាចផ្តល់កិច្ចសន្យាអចិន្ត្រៃយ៍នោះទេ។

        ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានចូលរួមជាមួយក្រុមជើងឯកនៅក្របខណ្ឌ Serie A នេះនៅក្នុងកិច្ចសន្យាលេងខ្ចីជើងកាលពីរដូវក្តៅមុន ហើយត្រូវបានគេមើលឃើញថា ជាផ្នែកសំខាន់នៃក្រុម Juventus ដែលដឹកនាំដោយលោក Andrea Pirlo បន្ទាប់ពីរកបាន ១៣ គ្រាប់និងជួយបង្កើតឱកាសបាន ៧ លើកនៅក្នុងការបង្ហាញមុខ ២៨លើកនៅរដូវកាលនេះ។

        ក្លឹប Juventus មានជម្រើសក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ២៨ឆ្នាំរូបនេះក្នុងតម្លៃប្រហែល ៤១លានផោននៅដំណាច់រដូវកាលនេះ ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយក្រុមអេស្ប៉ាញ ដែលគេមើលឃើញថា ក្លឹបយក្សអ៊ីតាលីនេះនឹងត្រូវចំណាយឲ្យកីឡាកររូបនេះ ៩,២ លានផោនក្នុងមួយរដូវកាល ប្រសិនបើកីឡាកររូបនេះពិតជាសម្រេចផ្ទេរមកលេងនៅពហុកីឡាដ្ឋាន Allianz Stadium ។

        វិបត្តិហិរញ្ញវត្ថុរបស់ក្លឹប Juventus មានន័យថា ពួកគេនឹងជំរុញឲ្យមានកិច្ចព្រមព្រៀងមួយទៀត ហើយមានបំណងចំណាយប្រាក់ ៨,៦ លានផោនដើម្បីឲ្យការងារនេះសម្រេចលេចចេញជារូបរាង។

        សេចក្តីរាយការណ៍នេះបន្ថែមថា ក្លឹប Juventus មានផែនការចរចាជាមួយក្លឹប Atletico នៅប៉ុន្មានខែចុងក្រោយ ស្របពេលក្លឹបយក្សអេស្ប៉ាញដឹងច្បាស់ពីបំណងសមភាគីរបស់ខ្លួន៕

adverise with khmeread