សមត្ថកិច្ចជំនាញចុះយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាម

ប៉ៃលិន ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាមចំនួន១គ្រាប់ ជាប្រភេទគ្រាប់កាំភ្លើងបាញ់រ៉ុកែតទំហំ១០៧ម.ម ចំនួន០១គ្រាប់ ត្រូវបានអ្នកស្រុកប្រទះឃើញនៅចំណុចដីចម្ការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។

សមត្ថកិច្ចនិយាយថា បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយបានរាយការណ៍មកការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល និង អង្គភាពស៊ីម៉ាក់ចុះទៅយក កាលពីនៅវេលាម៉ោង១០ និង៤៥ នាទី ថ្ងៃចន្ទទី២២ ខែកុម្ភ: ឆ្នាំ ២០២១។

បច្ចុប្បន្នអង្គភាពស៊ីម៉ាក់បានយកគ្រាប់ទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាពរួចហើយ៕


 

-->
adverise with khmeread