ឃាត់បុរសម្នាក់តាមដីកាពីបទប្រើហិង្សានៅខណ្ឌដង្កោ

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោ បានឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីកា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹកនេះនៅចំណុចរោងចក្រ Y&W ផ្លូវ២១៧ ស្ថិតនៅភូមិ ព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣៥ ”ឃ”ដ.ច.ន ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យនាំខ្លួន ឈ្មោះ នួន ចាន់បួរី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ អាសយដ្ឋានបច្ចុប្បន្នភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅត្រង់ចំណុចស្តាតទីហ្វីរីណា ផ្លូវកែវចិន្តា ក្រុម៨ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១១ និង២០នាទី។

សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ នួន ចាន់បូរី បានត្រង់ចំណុចរោងចក្រ Y&W ផ្លូវ២១៧ ស្ថិតនៅភូមិ ព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread