អ្នកទោសស្រីម្នាក់ស្លាប់គាំងបេះដូងខណៈកំពុងឈរចាំវេនប្រហារជីវិត តែត្រូវគេយកមកព្យួរកតាមកាលកំណត់ដដែលនៅអ៊ីរ៉ង់

ស្ត្រីម្នាក់ ដែលបានស្លាប់ដោយសារគាំងបេះដូងមុនពេលត្រូវកាត់ទោសប្រហារជីវិតពីបទឃាតកម្មនៅអ៊ីរ៉ង់នោះ ត្រូវបានព្យួរកដើម្បីឱ្យម្តាយជនរងគ្រោះអាចប្រើសិទ្ធិរបស់គាត់ដើម្បីធាក់កៅអីចេញពីក្រោមជើងអ្នកទោស។ នេះយោងតាមការអះអាងរបស់មេធាវីរបស់គាត់។

ស្ត្រីឈ្មោះ Zahra Ismaili ត្រូវបានផ្តន្ទាទោសពីបទសម្លាប់ប្តីរបស់នាង ដែលជាមន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ ដែលបានវាយធ្វើបាបនាងនិងកូនស្រី។

មេធាវីរបស់នាងគឺលោកស្រី Omid Moradi បានពណ៌នាតាមអ៊ីនធឺណេតពីរបៀបដែលម្តាយកូនទាំងពីររូបនេះត្រូវបង្ខំចិត្តរង់ចាំតាមជួរនៅខាងក្រោយបុរស ១៦ នាក់ ដែលមកទទួលទោសប្រហារជីវិត និងឈរមើល ខណៈពួកគេត្រូវបានព្យួរក។

Ismaili បានដាច់ខ្យល់ស្លាប់ដោយសារគាំងបេះដូង ប៉ុន្តែពួកគេបានយកសពទៅដាក់លើរន្ទារសម្រាប់ព្យួរកដើម្បីឱ្យម្ដាយជនរងគ្រោះអាចទាត់កៅអីពីក្រោមជើងសពអ្នកទោសរូបនេះ។

ការយកសពមកព្យួរកថែមនេះត្រូវបានអនុញ្ញាតនៅក្រោមច្បាប់ Sharia ដែលផ្តល់សិទ្ធិឱ្យគ្រួសារជនរងគ្រោះសងសឹកដើម្បីទាមទារយុត្តិធម៌៕ ប្រភព ៖ Daily Mail 

-->
adverise with khmeread