ស្ត្រីសិង្ហបុរីម្នាក់សារភាពថាសម្លាប់អ្នកបម្រើមីយ៉ាន់ម៉ាម្នាក់ ដោយវាយធ្វើបាបនាងរាល់ថ្ងៃនិងបង្អត់អាហាររហូតស្គមសល់​២៤គីឡូ

ស្ត្រីម្នាក់បានចាប់ផ្តើមវាយធ្វើបាបអ្នកបម្រើមីយ៉ាន់ម៉ាម្នាក់ដែលទើបចូលធ្វើការបាន៥ខែ ដោយដាល់និងធាក់នាងរាល់ថ្ងៃ ហើយបង្អត់អាហារនាងរហូតដល់នាងស្គមសល់ត្រឹមតែ ២៤ គីឡូក្រាម។

ប៉ុន្មានថ្ងៃមុននារីរងគ្រោះអាយុ ២៤ ឆ្នាំស្លាប់ដោយសាររបួសខួរក្បាលព្រោះតែរបួសត្រង់កញ្ចឹងករបស់នាង នាងត្រូវបង្អត់អាហារនិងចងជាប់នឹងចម្រឹងបង្អួចនៅពេលយប់ ហើយវាយធ្វើបាប ប្រសិនបើនាងព្យាយាមយកជើងកាយរកអាហារក្នុងធុងសំរាម។

ស្ត្រីសិង្ហបុរីឈ្មោះ Gaiyathiri Murugayan អាយុ ៤០ ឆ្នាំបានសារភាពកំហុសកាលពីថ្ងៃអង្គារទី ២៣ ខែកុម្ភៈឆ្នាំ២០២១ ពីបទចោទប្រកាន់ចំនួន ២៨ រួមមានបទមនុស្សឃាត ការធ្វើទុក្ខទោសដោយការបង្អត់អាហារ និង ការវាយធ្វើបាបតាមអំពើចិត្ត។ ការចោទប្រកាន់ ៨៧ ផ្សេងទៀតនឹងត្រូវបានពិចារណានៅក្នុងសវនាការ។

រដ្ឋអាជ្ញាកំពុងស្វែងរកការដាក់ពន្ធនាគារអស់មួយជីវិតប៉ុន្តែចៅក្រមបានពន្យារពេលការកាត់ទោសទៅថ្ងៃក្រោយសិន ខណៈដែលគាត់កំពុងពិចារណាល្អិតល្អន់លើករណីនេះ៕ ប្រភព ៖ CNA

-->
adverise with khmeread