អ្នកជំងឺប្រុសម្នាក់ត្រូវគ្រូពេទ្យប្រុសបៀតបៀតផ្លូវភេទ ពេលកំពុងត្រូវថ្នាំសន្លប់នៅមន្ទីរពេទ្យសិង្ហបុរី

អ្នកជំងឺម្នាក់ដែលបានទៅគ្លីនិកឯកជនមួយនៅឯមន្ទីរពេទ្យ Mount Elizabeth Novena របស់សិង្ហបុរីដើម្បីធ្វើការឆ្លុះកាំរស្មីអ៊ិច មានការភ្ញាក់ផ្អើលជាខ្លាំងដែលភ្ញាក់ពីសន្លប់ឃើញបុរសម្នាក់បៀនបៀនផ្លូវភេទលើគាត់ចំនួនពីរដង ខណៈពេលដែលគាត់ងើបពីថ្នាំសន្លប់។

លើកទី ២ វាបានកើតឡើង បុរសនោះមានអារម្មណ៍ថាឈុតរ៉ូបត្រូវគេលាត់មកត្រង់ដើមទ្រូងក្នុងបន្ទប់ងងឹត ហើយបន្ទាប់មកក៏មានពន្លឺពុលចេញពីកាមេរ៉ាទូរស័ព្ទ។

អ្នកជំងឺបានសួរថា "តើអ្នកកំពុងធ្វើអ្វី?"។ អ្នកដែលនៅក្នុងបន្ទប់ជាមួយគាត់ដែលមុខរបស់គាត់មិនអាចមើលឃើញច្បាស់ ប៉ុន្តែជនដែលពាក់អាវសនិងខោខ្មៅនោះបានឆ្លើយតបដោយហៅឈ្មោះអ្នកជំងឺហើយសួរថាតើក្រពះរបស់គាត់មិនអីទេឬ មុនពេលចាកចេញបន្ទប់នោះ។

បន្ទាប់ពីអ្នកជំងឺអាយុ២៦ឆ្នាំបានតេទូរស័ព្ទសុំជំនួយ ហើយគាត់ត្រូវបានវេជ្ជបណ្ឌិតរបស់គាត់ប្រាប់ឱ្យរក្សាការសម្ងាត់រឿងនេះកុំឱ្យលេចឮ ខណៈពេលដែលគិលានុបដ្ឋាយិកាម្នាក់ត្រូវគេនិយាយថាបានសួរអ្នកជំងឺថាតើគាត់ប្រាកដទេថាវាជាទូរស័ព្ទរបស់ជនជាប់ចោទ។

អ្នកជំងឺបានផ្តល់សក្ខីកម្មអំពីភាពឈឺចាប់របស់គាត់កាលពីថ្ងៃចន្ទ (២២ កុម្ភៈ) នៅពេលបើកការជំនុំជម្រះប្រឆាំងអ្នកគ្រប់គ្រងគិលានុបដ្ឋាយិកាឈ្មោះ Ivan Lee Yi Wang អាយុ ៣១ ឆ្នាំ។

Ivan Lee Yi Wang កំពុងរងការចោទប្រកាន់ចំនួនពីរបទល្មើសអំពីការប្រើកម្លាំងបាយទៅលើអ្នកជំងឺ ពេលកំពុងសម្រាកព្យាបាលក្នុងគ្លីនិកឯកជនមួយនៅឯមន្ទីរពេទ្យ Mount Elizabeth Novena នៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨ ។ វេបសាយ Channelnewsasia កាលពីថ្ងៃអង្គារទី២៣កុម្ភៈ២០២១ មិនបានបញ្ចេញឈ្មោះគ្លីនិកទេដើម្បីការពារអត្តសញ្ញាណរបស់អ្នកជំងឺ៕ ប្រភព ៖ channelnewsasia

-->
adverise with khmeread