ស្ត្រីអារ៉ាប៊ីសាអូឌីតឥឡូវត្រូវបានអនុញ្ញាតឱ្យចូលបម្រើកងទ័ព

ស្ត្រីនៅអារ៉ាប៊ីសាអ៊ូឌីតឥឡូវនេះអាចចូលរួមក្នុងវិស័យយោធាបាន ខណៈដែលព្រះអង្គម្ចាស់ Mohammed bin Salman បន្តកិច្ចប្រឹងប្រែងរបស់ទ្រង់ដើម្បីធ្វើទំនើបកម្មនគរ។

តួនាទីយោធានៅក្នុងជួរកងទ័ពអាកាស កងទ័ពជើងទឹក កងកម្លាំងមីស៊ីល និងពេទ្យទាហាននឹងត្រូវបានបើកទូលាយសម្រាប់ស្ត្រី។

ពួកគេនឹងអាចចូលរួមក្នុងឋានៈណាមួយរវាងទាហាននិងពលទាហាន ប្រសិនបើពួកគេមានអាយុចន្លោះពី ២១ ទៅ ៤០ ឆ្នាំហើយគ្មានការផ្តន្ទាទោសព្រហ្មទណ្ឌ។

ស្ត្រីក៏មិនត្រូវរៀបការជាមួយពលរដ្ឋមិនមែនអារ៉ាប៊ីសាអូឌីត ហើយត្រូវមានការអប់រំនៅវិទ្យាល័យដើម្បីមានសិទ្ធិចុះឈ្មោះ។

ការងារត្រូវបានបើកបន្តិចម្តងៗសម្រាប់ស្ត្រីនៅអារ៉ាប់ប៊ីសាអូឌីត ខណៈព្រះអង្គម្ចាស់ Bin Salman បានបន្តកែលម្អមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

គម្រោង "ចក្ខុវិស័យ ២០៣០" របស់ទ្រង់សង្ឃឹមអាចទាក់ទាញការវិនិយោគបរទេសតាមរយៈការធ្វើទំនើបកម្មទំនៀមទម្លាប់បុរាណរបស់ព្រះរាជាណាចក្រមួយនេះ។

បច្ចុប្បន្ននេះជារឿងធម្មតាទេដែលឃើញស្ត្រីធ្វើការជាអ្នកគិតលុយនៅក្នុងហាង អ្នកបម្រើលើកអាហារនិងធ្វើការនៅតាមហាងកាហ្វេ ដែលវិជ្ជាជីវៈទាំងនេះគ្មានច្បាប់ការពារនោះទេរហូតមកទល់ឥឡូវនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread