Tiger Woods របួសបាក់ជើងទាំងពីរក្នុងគ្រោះថ្នាក់ក្រឡាប់ឡាន

អាជ្ញាធរបាននិយាយថា Tiger Woods បានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារទី២៣កុម្ភៈ នៅពេលរថយន្តប្រភេទ SUV របស់គាត់បានក្រឡាប់ច្រើនតង់រួចធ្លាក់ទៅជម្រាលផ្លូវនៅជាយក្រុង Los Angeles។ កំពូលតារាវាយកូនហ្គោលរូបនេះត្រូវបានទាញចេញពីកញ្ចក់មុខ ហើយភ្នាក់ងាររបស់គាត់និយាយថាគាត់កំពុងធ្វើការវះកាត់ជើង។

អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទកាសែតថា Woods នៅតែឯងនៅពេលរថយន្តនេះបើកក្រឡាប់កណ្តាលផ្លូវមុនម៉ោង ៧ និង ១៥ នាទី ព្រឹក។ មិនមានរថយន្តផ្សេងទៀតចូលរួមពាក់ព័ន្ធនោះទេ។ បុរសអាយុ ៤៥ ឆ្នាំរូបនេះនៅដឹងខ្លួននិងអាចទាក់ទងសុំជំនួយបាន នៅពេលដែលអ្នកពន្លត់អគ្គីភ័យបានបំបែកកញ្ចក់មុខដើម្បីទាញគាត់ចេញ។

ប៉ូលិសតំបន់ជាយក្រុង Los Angeles លោក Alex Villanueva និយាយថា ពោងសុវត្ថិភាពត្រូវបានបើក ហើយផ្នែកខាងក្នុងរថយន្តរក្សាសភាពដើមនៅដដែល ហើយពោងនោះបានជួយឱ្យគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ លោក Daryl Osby ប្រធានផ្នែកពន្លត់អគ្គីភ័យប្រចាំតំបន់បាននិយាយថា ជើងទាំងពីររបស់គាត់បានរងរបួសធ្ងន់។

ពួកគេនិយាយថាមិនមានភស្តុតាងភ្លាមៗដែលថាគាត់នឹងពិការជើងឬយ៉ាងណាទេ។ អាជ្ញាធរនិយាយថាពួកគេបានឆែករកក្លិនស្រាឬសញ្ញាផ្សេងទៀតដែលថាគាត់អាចស្ថិតក្រោមឥទ្ធិពលនៃសារធាតុអ្វីមួយ ហើយមិនបានរកឃើញនោះទេ។ ពួកគេមិនបាននិយាយថាគាត់បើកបរលឿនប៉ុនណានោះទេ៕

-->
adverise with khmeread