កូរ៉េខាងត្បូងកំពុងតាមចាប់បុរសកូរ៉េខាងជើងម្នាក់ដែលឆ្លងកាត់តំបន់គ្មានយោធា ៨ ដងទាំងគ្មាននរណាម្នាក់ចាប់អារម្មណ៍សោះ

កងទ័ពកូរ៉េខាងត្បូងមិនបានចាប់អារម្មណ៍ថាបុរសកូរ៉េខាងជើងម្នាក់បានឆ្លងកាត់ព្រំដែនដែលការពារយ៉ាងខ្លាំងក្លានៅក្នុងខែនេះ ទោះបីជាគាត់បានបង្ហាញខ្លួននៅលើកាមេរ៉ាសុវត្ថិភាពចំនួន ៨ ដងក៏ដោយ និង បង្កឱ្យមានការប្រកាសអាសន្ន។

កងទ័ពកូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងយកពេលនេះដើម្បីធ្វើការផ្លាស់ប្តូរចាំបាច់។

បុរសនោះបានហែលពីសមុទ្រទាំងខោអាវសើមជោគ ដើរ ៥ គីឡូម៉ែត្រ និង ចំណាយពេល ៣ ម៉ោងដោយគ្មាននរណាដឹង មុនពេលកងទ័ពបានធ្វើសកម្មភាព ក្រោយបុរសនេះលេចលើអេក្រង់ទូរទស្សន៍លើកទី ៩។

គេមិនទាន់ដឹងច្បាស់ទេថាហេតុអ្វីបានជាគាត់ឆ្លងកាត់ផ្លូវគ្រោះថ្នាក់បែបនេះ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថានៅពេលមួយបុរសនោះបានឆ្លងកាត់ផ្លូវបង្ហូរទឹកមួយនៅក្នុងតំបន់គ្មានយោធា (DMZ) ដែលសូម្បីយោធាកូរ៉េខាងត្បូងក៏មិនបានដឹងថាមាននៅទីនោះដែរ។

ហើយនេះគឺជាតំបន់មួយដែលមានកម្លាំងការពារខ្លាំងជាងគេនិងមានឧបករណ៍ចាប់សញ្ញាគ្របដណ្តប់លើពិភពលោក៕ ប្រភព ៖ BBC

-->
adverise with khmeread