តុលាការលែងលះរបស់ចិនបង្គាប់ឱ្យប្តីសងប្រពន្ធថ្លៃលាងចានសម្អាតផ្ទះជាច្រើនឆ្នាំកន្លងមក

តុលាការលែងលះរបស់ចិនបានបង្គាប់ឱ្យស្វាមីបង់ប្រាក់ឱ្យប្រពន្ធសម្រាប់ការងារផ្ទះដែលនាងបានធ្វើក្នុងអំឡុងពេលរៀបអាពាហ៍ពិពាហ៍ ៥ ឆ្នាំរបស់ពួកគេនៅក្នុងសេចក្តីសម្រេចលើកដំបូងរបស់ខ្លួន បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីមង្គលការនៅប្រទេសចិន។

ការវិនិច្ឆ័យតាមផ្លូវច្បាប់នេះបានធ្វើឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីការដាក់តម្លៃរូបិយវត្ថុលើការងារដែលមិនទទួលបានប្រាក់ខែ ដែលភាគច្រើនធ្វើដោយស្ត្រីនៅផ្ទះបាយ ដោយប្រធានបទនេះត្រូវបានគេមើលចំនួន ៤០០ លានដងគិតត្រឹមថ្ងៃចន្ទនៅលើបណ្ដាញសង្គម Weibo ដែលជាសេវាកម្មដូច Twitter របស់ប្រទេសចិន។

យោងតាមឯកសាររបស់តុលាការ ស្ត្រីដែលមានឈ្មោះថា Wang បានជួបប្តីរបស់នាងឈ្មោះ Chen ក្នុងឆ្នាំ ២០១០ ពួកគេបានរៀបការនៅឆ្នាំ ២០១៥ ប៉ុន្តែបានចាប់ផ្តើមរស់នៅបែកគ្នានៅឆ្នាំ ២០១៨ ដោយកូនប្រុសរបស់ពួកគេរស់នៅជាមួយម្តាយរបស់គាត់។

ក្នុងឆ្នាំ ២០២០ លោក Chen បានដាក់ពាក្យលែងលះនៅឯតុលាការប្រជាជនសង្កាត់ហ្វាងសានក្នុងទីក្រុងប៉េកាំង។ ដំបូងឡើយភរិយារបស់គាត់មានការស្ទាក់ស្ទើរក្នុងការយល់ព្រមលែងលះគ្នា ប៉ុន្តែក្រោយមកបានស្នើសុំចែកទ្រព្យសម្បត្តិនិងសំណងផ្នែកហិរញ្ញវត្ថុដោយសារ Chen មិនបានចូលរួមក្នុងការងារផ្ទះ (លាងចានសម្អាតផ្ទះ) ឬការមើលថែកូន។ នាងក៏បានចោទប្រកាន់ Chen ផងដែរថាមានទំនាក់ទំនងស្នេហាលួចលាក់។

ក្នុងការសម្រេចអនុញ្ញាតឱ្យលែងលះ តុលាការបានផ្តល់សិទ្ធិឱ្យនាង Wang មើលថែកូនប្រុស និង បានសម្រេចថាលោក Chen គួរតែបង់ប្រាក់ឱ្យ Wang ២.០០០ យ័ន (៣០០ ដុល្លារអាមេរិក) ក្នុងមួយខែនិងទូទាត់សំណងដល់អតីតប្រពន្ធរបស់គាត់នូវប្រាក់ឈ្នួលការងារផ្ទះចំនួន ៥ ម៉ឺនយ័ន (៧.៧០០ ដុល្លារ) ដែលនាងបានធ្វើក្នុងរយៈពេលប្រាំឆ្នាំកន្លងមក៕ ប្រភព ៖ SCMP

-->
adverise with khmeread