ម៉ូតូបើកវ៉ាជែងមិនប្រយ័ត្នប៉ះជាមួយរថយន្តសណ្តោងកុងតឺន័ររបួស២នាក់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្តាលឱ្យរបួសមនុស្ស ០២ នាក់កើតឡើងនៅថ្ងៃអង្គារទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣ និង៣៥នាទី រសៀលនៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា​ ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ(ខ្មែរ)  មានទីលំនៅភូមិ អង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសស្រាល) អ្នករួមដំណើរ ឈ្មោះ ថន យ៉ុម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់។ (ទិសដៅអ្នកលឿងភ្នំពេញ)។

ពេលបើកមកដល់ចំណុចកើតហេតុ បានវ៉ាម៉ូតូកង់បី រួចបានមកប៉ះនឹងកាងរថយន្តម៉ាក Hino សណ្តោងរ៉ឺម៉ក ពណ៌ស ក្បាលពាក់ស្លាកលេខ កំពត 3A.1032 រ៉ឺម៉ក ភ្នំពេញ 4A.0770 (ទិសស្របគ្នា) ដែលបើកបរដោយឈ្មោះ នាក់ ផា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត (ឃាត់ខ្លួន)។

សមត្ថកិច្ចបន្តថា​ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ។ ម៉ូតូខូចខាត ០១ គ្រឿងនិងរថយន្ត ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

-->
adverise with khmeread