រថយន្តកូរ៉េដឹកទឹកកក បួងចង្កូតជ្រុលក្រឡាប់ផ្ងារកង់ម្ខាង នៅផ្លូវខ្វែង

ភ្នំពេញ​ ៖​ រថយន្តកូរ៉េដឹកទឹកកមួយគ្រឿងក្រឡាប់ផ្ងារកង់ម្ខាង បន្ទាប់ពីបើកបរដោយខ្វះការប្រុង ប្រយ័ត្នបួងចង្កូតជ្រុលនៅផ្លូវខ្វែង​ កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រៃស កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2M-3892 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រៃស ក្នុងទិសដៅ ពីលិចទៅកើត។

ខណៈមកដល់ចំណុចកើតហេតុ ខាងលើត្រង់ចំណុចស្តុបវត្តឫស្សីសាញ់ បានបត់ឆ្វេងឡើងទៅផ្លូវ៥០ម៉ែត្រ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែបួងចង្កួតជ្រុល បណ្ដាលឱ្យក្រឡាប់ផ្ងារកង់ម្ខាង រងការខូចខាតយ៉ាងដំណំ។ តែសំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយឃើញថា មិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏បានឱ្យតៃកុងរថយន្ត ហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

-->
adverise with khmeread