រថយន្តកុងតឺន័របើកឡើងខឿនចែកទ្រូងផ្លូវបុករះបង្គោលចរាចរណ៍​ បង្គោលប៉ាណូ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដី

ភ្នំពេញ​ ៖​ បង្គោលស្លាកចរាចរណ៍ បង្គោលប៉ាណូ និងបង្កោលភ្លើងបំភ្លឺផ្លូវ បានបាក់រាបដល់ដី ព្រមទាំងឥដ្ឋការ៉ូឡារៀបនៅលើខឿនចែកទ្រូងផ្លូវរងការបាក់បែកខូចខាត រាយប៉ាយពេញផ្លូវបង្កឡើងដោយរថយន្តកុងតឺន័រ មួយគ្រឿងបោះពួយឡើងលើខឿនចែកទ្រូវផ្លូវបុករះ ឥតត្រាប្រណី។

គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងក្បែរច្រកចូលប៉ុស្តិ៍ចោមចៅទី២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុន ពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F.3239 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើបាន រេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនពុះចែក ទ្រូងផ្លូវបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បង្គោលប៉ាណូនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបាក់ រាបដល់ដី ព្រមទាំងឥដ្ឋការ៉ូឡា រៀបលើខឿនចែកទ្រូងផ្លូវរងការខូចខាតនិងបាក់បែករាយប៉ាយពេញផ្លូវ។

ចំណែក រថយន្តកុងតឺន័រឆ្លងទៅផ្លូវម្ខាងទៀត ទៅមុខ ​ប្រមាណជិត៤០ម៉ែត្រ ​ហើយតៃកុងទុករថយន្តចោលគេចខ្លួនបាត់។ សំណាងល្អមិនមានយានយន្តបើកឆ្លងកាត់​ មិនបង្កបញ្ហាធំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

-->
adverise with khmeread