Luis Suarez អះអាងថា ក្លឹប Barcelona គួរផ្តល់ការគោរពចំពោះខ្លួន

        ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez មានអារម្មណ៍ថា ខ្លួនស័ក្តិសមនឹងទទួលបានការគោរពច្រើនពីក្លឹប Barcelona កាលពីរដូវកាលមុន ហើយបានបង្ហើបប្រាប់ពីព័ត៌មានលម្អិតនៅក្នុងកិច្ចសន្ទនាជាមួយនឹងថ្នាក់ដឹកនាំក្លឹបដែលបានធ្វើឲ្យខ្លួនខឹងសម្បានឹងធ្វើឲ្យខ្លួនបង្ខំចិត្តចាកចេញ។

        លោក Ronald Koeman បានស្នងតំណែងពីលោក Quique Setien ហើយ ដោយមានការគាំទ្រពីអតីតប្រធានក្លឹបលោក Josep Maria Bartomeu លោក Ronald Koeman បានបញ្ជាក់ច្បាស់ថា Suarez ថា កីឡាកររូបនេះនឹងមិនមែនជាផ្នែកនៃផែនការរបស់លោកនោះទេ។

        Suarez នៅពេលនេះគឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្របខណ្ឌ LaLiga នៅរដូវកាលនេះជាមួយក្លឹប Atletico Madrid អះអាងថា ក្លឹប  Barcelona បានប្រាប់ខ្លួនថា ចាស់ពេកហើយមិនអាចលេងក្នុងកម្រិតកំពូលនោះទេ។

         Suarez បាននិយាយថា " អ្វីដែលពិតជារំខានចិត្តខ្ញុំនោះគឺនៅពេលពួកគេបានប្រាប់ខ្ញុំថា ខ្ញុំចាស់ពេកហើយ ខ្ញុំមិនអាចលេងក្នុងក្រុមកម្រិតកំពូលបានល្អទេ។ នោះគឺជាអ្វីដែលខ្ញុំមិនចូលចិត្ត"។

         Suarez បានបន្តថា " ប្រសិនបើខ្ញុំមិនបានធ្វើអ្វីសម្រាប់ក្លឹបដូចជា Barca ក្នុងរយៈពេលបីបួនរដូវកាល ខ្ញុំនឹងយល់ ប៉ុន្តែរាល់ឆ្នាំជាមួយនឹង Barca ខ្ញុំរកបានគ្រាប់បាល់ច្រើនជាង ២០គ្រាប់ក្នុងមួយរដូវកាល។ ខ្ញុំតែងតែមានស្ថិតិល្អ គឺក្រោមតែ  Leo Messi ប៉ុណ្ណោះ៕

-->
adverise with khmeread