Rio Ferdinand: Jesse Lingard ត្រូវតែចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ

    កីឡាករ Jesse Lingard ចាំបាច់ត្រូវតែចាកចេញពីក្រុម Manchester United ជារៀងរហូតនៅរដូវកាលនេះ ពីព្រោះកីឡាកររូបនេះល្អណាស់មិនសមនឹងលេងជាមួយក្លឹបកម្រិតទាបនោះទេ នេះបើតាមការអះអាងរបស់លោក Rio Ferdinand ។
    Lingard សម្រេចកិច្ចព្រមព្រៀងខ្ចីជើងទៅលេងនៅក្លឹប West Ham កាលពីខែមករា បន្ទាប់ពីបាត់បង់ឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ United ហើយកីឡាកររូបនេះធ្វើបានល្អជាមួយក្រុមថ្មីនេះ ដោយបង្ហាញឥទ្ធិពលភ្លាមតែម្តង។
    កីឡាករវ័យ២៨ឆ្នាំរូបនេះ បានចូលរួមក្នុងកិច្ចសន្យាលេងរហូតដល់នៅដំណាច់រដូវកាលឆ្នាំ ២០២០-២១ ប៉ុន្តែសម្រាប់អតីតខ្សែប្រយុទ្ធរបស់ក្លឹប United លោក  Ferdinandយល់ថា វាដល់ពេលដែលកីឡាកររូបនេះត្រូវបញ្ចប់អាជីពជាមួយក្រុមUnited ដើម្បីទៅរកក្លឹបថ្មីហើយ។
     Ferdinand បាននិយាយថា " ខ្ញុំជជែកអំពីរឿងនេះកន្លងមក ហើយបាននិយាយថា ខ្ញុំគិតថា Jesse គួរបិទទំព័រប្រវត្តិសាស្ត្រជាមួយក្លឹប Man United ពីព្រោះគាត់លែងជាផ្នែកនៃក្រុមជម្រើសទៀតហើយ និងមិនមែនជាផ្នែកនៃក្រុមនេះយូរហើយដែរ"។
     Ferdinand បាននិយាយថា " អ្នកមើលឃើញស្នាមញញឹមរបស់គាត់នៅពេលនេះ។ របៀបដែលគាត់លេងបាល់ទាត់។ គាត់ហាក់ដូចជាមានទំនុកចិត្តមែនទែន"៕
 

-->
adverise with khmeread