adverise with khmeread Article doc 9j3m4 2oytowfs9x989b5d56432ea98c34 951 634x421

ម៉ាឡេស៊ី​បិទ​សាលារៀន ២៥០ កន្លែង​ដោយសារ​មេឃ​ក្តៅ​ខ្លាំងពេក​

​    ​សាលារៀន​ចំនួន ២៥០ កន្លែង​ក្នុងប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​បិទទ្វារ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយសារតែ​រលក​កម្តៅ​បង្កឡើង​ដោយ​បាតុភូត​អាកាសធាតុ​ក្តៅ​ហៅថា El Nino ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​ផលិតផល​ស្បៀងអាហារ និង​បង្ក​ឱ្យ​ខ្វះ​ទឹក​ធ្ងន់ធ្ងរ​នៅ​បណ្តា​ប្រទេស​ជាច្រើន​។ 

​    ​យោងតាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​របស់​ម៉ាឡេស៊ី​បានឱ្យដឹងថា អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​នៅ​រដ្ឋ Perlis និង រដ្ឋ Pahang បន្ទាប់ពី​អាកាសធាតុ​បាន​ឡើង​ផុត ៣៧ អង្សា​ក្នុងអំឡុង​រយៈពេល ៧២ ម៉ោង​។ 

​    ​ក្រសួង​អប់រំ​និយាយថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ដើម្បី​ការពារ​សុខភាព​របស់​សិស្សានុសិស្ស​ចំនួន ១០០.០០០ នាក់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​ម៉ាឡេស៊ី Bernama​។ 

​    ​អាកាសធាតុ​ក្តៅ​បែក​ក្រហែង​នៅ​ម៉ាឡេស៊ី​តាម​ដឹងបាន​ធ្វើឱ្យ​យឺតយ៉ាវ​ផលិតផល​បន្លែ ដោយ​ធ្វើឱ្យ​បន្លែ​ក្នុងប្រទេស​នេះ​ឡើងថ្លៃ​កប់​ពពក​។ 
​    ​
​    ​វាលស្រែ​និង​ដំណាំ​កៅស៊ូ​ក៏បាន​រង​ផលប៉ះពាល់​ផងដែរ​ពី​ការកើនឡើង​អាកាសធាតុ​នេះ​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់