ស្ត្រីវ័យក្មេងអាមេរិកពីរនាក់តុបតែងខ្លួនជាយាយចាស់ដើម្បីបានចាក់វ៉ាក់សាំងឱ្យបាន២ដូសភ្លាមៗ តែបរាជ័យយ៉ាងអាម៉ាស់

កាលពីពេលថ្មីៗនេះស្ត្រីពីរនាក់នៅរដ្ឋផ្លរីដាត្រូវគេចាប់បានកំពុងព្យាយាមទទួលវ៉ាក់សាំងកូវីដ១៩ចំនួន២ដូស ដោយក្លែងខ្លួនជាស្ត្រីចំណាស់ដើម្បីមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង។

មន្ទីរសុខាភិបាលនៅរដ្ឋផ្លរីដានាពេលថ្មីៗនេះបានរាយការណ៍ពីករណីដ៏ចម្លែករបស់ស្ត្រីពីរនាក់ដែលមានអាយុ ៣៤ និង ៤៤ ឆ្នាំដែលបានទៅកន្លែងចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាដោយស្លៀកពាក់ដូចស្ដ្រីចំណាស់ ក្នុងគោលបំណងដើម្បីបង្ហាញខ្លួនអាយុដូច ៦៥ ឆ្នាំដូច្នេះនឹងមានសិទ្ធិទទួលវ៉ាក់សាំងមួយដូសថែមទៀត។ ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោកវេជ្ជបណ្ឌិត Raul Pino អ្នកគ្រប់គ្រងផ្នែកសុខភាពប្រចាំទីក្រុង Orange County បាននិយាយថាស្ត្រីទាំងពីរបានពាក់មួកស្រោមដៃនិងវ៉ែនតាក្នុងគោលបំណងធ្វើឱ្យខ្លួនពួកគេមើលទៅចាស់ជាងមុន។ បុគ្គលិកនៅមជ្ឈមណ្ឌលបានកត់សម្គាល់ឃើញថាពួកគេមើលទៅគួរឱ្យអស់សំណើច ហើយក៏តេហៅប៉ូលិសចាប់ពួកនាង។

នៅពេលបុគ្គលិកបានឆែកមើលក្រដាសស្នាមរបស់ស្ត្រីទាំងពីរនាក់ គេរកឃើញថាទោះបីជាឈ្មោះរបស់ពួកគេត្រូវគ្នានឹងបញ្ជីជាតិក៏ដោយ ក៏ប៉ុន្តែអាយុរបស់ពួកគេមិនត្រូវនឹងបញ្ជីជាតិទេ។ គួរឱ្យចាប់អារម្មណ៍ស្ត្រីទាំងពីរមានប័ណ្ណចាក់វ៉ាក់សាំងដែលមានសុពលភាពពីការចាក់វ៉ាក់សាំងដំបូងរបស់ពួកគេ ខណៈដែលអាជ្ញាធរមិនអាចពន្យល់ពីរបៀបដែលពួកគេអាចចាក់វ៉ាក់សាំងដំបូងរបស់ពួកគេបានទេ ដោយនោះវាទំនងជាមកពីពួកគេបានប្រើល្បិចបានសម្រេចលើកទី១៕ 

 

-->
adverise with khmeread