Blogger ម្នាក់នៅចិនត្រូវបានឃុំខ្លួនព្រោះប្រមាថកិត្តិយសទាហានពលីនៅព្រំដែនឥណ្ឌា

ប៉ូលិសនៅក្នុងប្រទេសចិនបានចាប់ខ្លួនអ្នកធ្វើ Blog ម្នាក់ជុំវិញការអត្ថាធិប្បាយដែលគាត់បាននិយាយអំពីទាហានចិនដែលបានពលីនៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃជាមួយកងទ័ពឥណ្ឌាកាលពីឆ្នាំមុន។

អាជ្ញាធរបាននិយាយថា បុរសអាយុ ៣៨ ឆ្នាំរូបនេះបាន "បំភ័ន្តការពិត" អំពីជម្លោះនេះ។

គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងតិច ៧ នាក់ដែលចិនបានឃុំខ្លួនចំពោះការចោទប្រកាន់អំពីសម្តីមិនសមរម្យរបស់ពួកគេចំពោះឧបទ្ទវហេតុនេះ។

ឧបទ្ទវហេតុដែលបានកើតឡើងកាលពីខែមិថុនាគឺជាការប៉ះទង្គិចគ្នាដ៏សាហាវដំបូងបង្អស់នៅក្នុងតំបន់ព្រំដែនដែលមានជម្លោះក្នុងរយៈពេល ៤៥ ឆ្នាំ។

ច្បាប់ចិនមួយត្រូវបានអនុម័តក្នុងឆ្នាំ ២០១៨ ហាមឃាត់ប្រជាជនពី "ការនិយាយមួលបង្កាច់វីរបុរសនិងទុក្ករបុគ្គល" ។

ទោះយ៉ាងណា មនុស្សអាចជាប់ចោទពីបទឧក្រិដ្ឋទាល់តែពេលគេធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌរួចរាល់ ដែលវានឹងចូលជាធរមាននៅខែក្រោយ នេះបើយោងតាម China Daily។

នេះអាចឱ្យអ្នកដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះត្រូវជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ៕


 

-->
adverise with khmeread