សម័យកូវីដ ប្រជាជនសម្លាប់ខ្លួនច្រើនពេក ឥឡូវជប៉ុនបង្កើតឱ្យមាន "រដ្ឋមន្ត្រីឯកោ"

នាយករដ្ឋមន្រ្តីជប៉ុនលោក Suga បានតែងតាំងលោក Tetsushi Sakamoto ជា "រដ្ឋមន្រ្តីឯកោ" នៅខែនេះដើម្បីដោះស្រាយអត្រាការធ្វើអត្តឃាតដែលកំពុងកើនឡើងក្នុងប្រទេស។

លោក Tetsushi Sakamoto គឺជារដ្ឋមន្រ្តីមួយរូបរួចទៅហើយទទួលបន្ទុកដោះស្រាយជាមួយនឹងការថយចុះនៃអត្រាកំណើតនិងការធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពប្រសើរឡើងវិញហើយឥឡូវនេះនឹងត្រួតពិនិត្យគោលនយោបាយដើម្បីដោះស្រាយភាពឯកោរបស់ប្រជាជន។

អត្រាអ្នកធ្វើអត្តឃាតបានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០២០ ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំជាពិសេសក្នុងចំណោមស្ត្រីនិងយុវជន។ យោងតាមទីភ្នាក់ងារប៉ូលិសជាតិ ប្រជាជនចំនួន ២០.៩១៩ នាក់បានធ្វើអត្តឃាតក្នុងឆ្នាំ ២០២០ គឺកើនឡើងពីចំនួន ៧៥០ នាក់កាលពីឆ្នាំមុន។

ទីភ្នាក់ងារប៉ូលិសជាតិក៏បានរាយការណ៍ផងដែរថា មនុស្សស្លាប់ដោយការធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនក្នុងខែតុលាច្រើនជាងចំនួនសរុបនៃការស្លាប់ដោយកូវីដ១៩ ក្នុងឆ្នាំ ២០២០ ។

លោកនាយករដ្ឋមន្រ្តី Suga បានសម្តែងការព្រួយបារម្ភថា "ស្ត្រីកាន់តែច្រើនកំពុងមានអារម្មណ៍ឯកោនិងងាយនឹងធ្វើអត្តឃាត" ហើយបានណែនាំគាត់ឱ្យដាក់ចេញនូវគោលនយោបាយគ្រប់ជ្រុងជ្រោយប្រឆាំងនឹងភាពឯកោ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread