អនាគតបន្ទះសូឡារបស់មន្ទីរបញ្ចកោណប្រហែលអាចចែកចាយថាមពលអគ្គិសនីទៅដល់គ្រប់ទីកន្លែងលើពិភពលោក

អ្នកវិទ្យាសាស្ដ្រជាច្រើនដែលធ្វើការនៅមន្ទីរបញ្ចកោណ បានធ្វើតេស្ដជោគជ័យនូវបន្ទះសូឡាទំហំប៉ុនប្រអប់ភីហ្សាក្នុងលំហរអាកាស ដែលរចនាជាគំរូមួយសម្រាប់ប្រព័ន្ធអនាគតមួយសម្រាប់បញ្ជូនអគ្គិសនីពីទីអវកាសត្រឡប់មកផែនដី។

បន្ទះសូឡាឈ្មោះថា Photovoltaic Radiofrequency Antenna Module (PRAM) គឺត្រូវបានបង្ហោះដំបូងក្នុងខែឧសភា ឆ្នាំ២០២០ ដែលភ្ជាប់ទៅនឹងដ្រូន X-37B របស់មន្ទីរបញ្ចកោណដើម្បីទាញយកពន្លឺពីព្រះអាទិត្យបំលែងទៅអគ្គិសនី។ ដ្រូននោះ គឺវិលជុំវិញផែនដីរាល់៩០នាទីម្ដង។

បន្ទះសូឡានេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ពន្លឺនៅក្នុងលំហដែលល្អបំផុតដែលមិនឆ្លងកាត់បរិយាកាសហើយដូច្នេះរក្សាថាមពលនៃរលកពណ៌ខៀវ ធ្វើឱ្យវាមានថាមពលខ្លាំងជាងពន្លឺព្រះអាទិត្យដែលទៅដល់ផែនដី។ ពន្លឺពណ៌ខៀវសាយភាយក្នុងបរិយាកាសដែលជាមូលហេតុដែលមេឃលេចចេញជាពណ៌ខៀវ។

លោក Paul Jaffe អ្នកអភិវឌ្ឍគម្រោងនេះបាននិយាយថា "យើងកំពុងទទួលបានពន្លឺព្រះអាទិត្យបន្ថែមយ៉ាងច្រើនអណែកនៅក្នុងលំហដោយសារតែវា" ។

ការពិសោធន៍ចុងក្រោយបានបង្ហាញថាបន្ទះសូឡាទំហំ ១២X១២ អ៊ីញមានសមត្ថភាពផលិតថាមពលប្រហែល ១០ វ៉ាត់សម្រាប់ការបញ្ជូន។ នោះគឺគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលកុំព្យូទ័រថេប្លេតមួយ។

ប៉ុន្តែគម្រោងនេះត្រូវការបន្ទះសូឡារាប់សិបបន្ទះ ហើយបើការពង្រីកវាជោគជ័យ វាអាចធ្វើបដិវត្តបានទាំងរបៀបបង្កើតថាមពលនិងចែកចាយទៅជ្រុងដាច់ស្រយាលនៃពិភពលោក។ Jaffe បាននិយាយថាវាអាចរួមចំណែកដល់បណ្តាញអគ្គិសនីធំបំផុតនៅលើផែនដី៕ ប្រភព ៖ CNN

-->
adverise with khmeread