តោះមើលរូបភាពផ្ទៃភពព្រះអង្គារ តើក្រហមអស្ចារ្យកម្រិតណា!

អ្នកដែលឆ្ងល់ទេថាតើផ្ទៃរបស់ភពព្រះអង្គារមានរូបរាងយ៉ាងណានោះ រូបភាពផ្ដល់ដោយណាសាបានឆ្លើយនូវសំណួរទាំងនេះហើយ។

កាលពីពេលថ្មីៗនេះយានស្រាវជ្រាវ Perseverance របស់អង្គណាសាបានជោគជ័យក្នុងការចុះចតលើផ្ទៃភពព្រះអង្គារ ដោយផ្ដិតយកវីដេអូ និងរូបភាពរាប់ម៉ឺនសន្លឹក។

យាន Perseverance បានក្លាយជាយានទីមួយដែលបានចុះចតលើផ្ទៃភពពណ៌ក្រហមនេះ ដោយបានថតវីដេអូ និងរូបភាព២,៣ម៉ឺនសន្លឹក។

Al Chen អ្នកបញ្ជាយាននៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសានិយាយថា "វីដេអូនិងរូបភាពទាំងនេះ គឺជាវត្ថុនៃក្ដីស្រមៃរបស់ពួកយើង"។

រូបភាពថ្មីរបស់ណាសាថតនៅលើផ្ទៃភពអង្គារបង្ហាញនូវទិដ្ឋភាពដ៏មិនគួរឱ្យជឿនៃពណ៌របស់ភពនេះ ហើយគេឆ្ងល់ជាយូរមកហើយថាតើផ្ទៃរបស់ភពនេះមានរូបរាងយ៉ាងណា ឥឡូវនេះចម្លើយរបស់ពួកគេត្រូវបានឆ្លើយហើយ គឺក្រហមអស្ចារ្យជាងការរំពឹងទុកទៅទៀត៕

-->
adverise with khmeread