លើងឆេះឡឥដ្ឋមួយកន្លែងនៅស្វាយប៉ាក

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះឡឥដ្ឋ​ កើតឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ​វេលាម៉ោង៧ និង៤០នាទីយប់ ស្ថិតត្រង់ចំណុចផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី ១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចនិយាយថា​ ម្ចាស់ឈ្មោះ កុក សាន ភេទប្រុស​ អាយុ៦៧ឆ្នាំ ទីលំនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរសិបកម្មឡឥដ្ឋ ។

សមត្ថកិច្ចបន្តថា​ ករណីអគ្គីភ័យនេះបណ្តាលឱ្យឆេះរោងដាត់កំទេចក្រណាត់អស់ចំនួន០២ខ្នងសសរឈើ ប្រក់ស័ង្កសិតែមិនបណ្តាលឱ្យរងគ្រោះដល់មនុស្សឡើយ។ មូលហេតុឆេះ បណ្តាលមកពីដុតឡឥដ្ឋបង្កអគ្គីភ័យ។

ចំពោះករណីអគ្គភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អស់ចំនួន១៣គ្រឿង ក្នុងនោះរថយន្តពន្លត់របស់ការិយាល័យក្រុងចំនួន១២គ្រឿង,
រថយន្តរបស់សាលាខណ្ឌឬស្សីកែវចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៣៨គ្រឿង ស្មើនិង ១៧២គូប ហើយបានរលត់ទៅវិញនៅនៅវេលាម៉ោង១០ និង២៥នាទីថ្ងៃ ខែ ឆ្នាំដដែល៕


 

-->
adverise with khmeread