បុរសជាកម្មករសំណង់ម្នាក់ស្លាប់ដោយសារហូបត្រីកំពត

កោះកុង​ ៖​ មានករណីកម្មករសំណង់ម្នាក់នៅដារាសាគរហូបត្រីកំពត​ពុលស្លាប់ ​កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣ និង៣៨នាទីទៀបភ្លឺនៅចំណុចឃុំកោះស្តេច​ ស្រុកិរីសាគរ​ ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ សាន សុខចាប ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ  ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ  ឃុំបុសខ្នុរ ស្រុកចំការ លើ ខេត្តកំពង់ចាម។

សមត្ថកិច្ចបន្តថា​ ករណីនេះជនរងគ្រោះបានស្លាប់នៅវេលាម៉ោង៤ និង៣៨ នាទីក្រោយពីបញ្ជូនមកជួយ សង្គ្រោះនៅមណ្ឌលសុខាពភ្ញីមាស។

បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុកនៅវត្តគិរីតេជោ (វត្តកូនកុក) ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread