រថយន្តសណ្តោងរ៉ឺមកដឹកស៊ីម៉ងត៍ ចុះចំណោតតាតៃក្រឡាប់បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់​

កោះកុង  ៖​ មានករណីរថយន្តសណ្តោងរ៉ឺមក ដឹកស៊ីម៉ងត៍ ក្រឡាប់បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់​ នាថ្ងៃទី ២៣ កុម្ភៈ ២០២១ វេលាម៉ោង៤ និង ៣០នាទីល្ងាច នៅលើផ្លូវជាតិលេខ៤៨ ចំណុចចំណោតតាតៃចន្លោះគីឡូម៉ែត្រលេខ១២៩.១៣០ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា​ រថយន្ត ម៉ាក CONCH ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពណ៌ស ក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ៣E.៤៦០៧ និងរ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ ៤A.៥២២០ បើកបរទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង (ដឹកស៊ីម៉ងត៍)។

មូលហេតុ ចុះចំណោតប្រើប្រាស់ល្បឿនលឿនហ្រ្វាំងមិនស៊ីរេចង្កូតក្រឡាប់ធ្លាក់ផ្លូវបណ្តាលរងរបួសធ្ងន់ម្នាក់ប្រុស (អ្នកបើកបររថយន្ត) ។

អ្នកបើកបរ ឈ្មោះ ពៅ ពន្លឺ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់បាក់ជើងខាងស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានជួយសង្រ្គោះអ្នករបួសនិងបានបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែករថយន្ត ខូចខាតធ្ងន់៕


 

-->
adverise with khmeread