អូស្ត្រាលីអនុម័តច្បាប់ថ្មីបង្ខំឱ្យ Facebook និង Google បង់លុយដល់បណ្តាអង្គភាពព័ត៌មាន

អូស្រ្តាលីបានអនុម័តច្បាប់ដំបូងគេបង្អស់លើពិភពលោក ដែលតាក់តែងឡើងដើម្បីឱ្យ Facebook និង Google បង់លុយដល់បណ្តាអង្គភាពផ្សាយព័ត៌មានសម្រាប់ការបង្ហាញមាតិកាព័ត៌មានរបស់ពួកគេ។

សេចក្ដីព្រាងច្បាប់នេះបានអនុម័តនៅព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការគាំទ្រពីបក្សធំៗទាំងពីរ បន្ទាប់ពីអ្នកនយោបាយបានព្រមព្រៀងគ្នាលុបចោលធាតុសំខាន់ៗនៃច្បាប់បន្ទាប់ពី Facebook បានរារាំងមាតិការព័ត៌មាន។

រដ្ឋមន្រ្តីអូស្ដ្រាលីបានចាត់ទុកចំណាត់ការនេះជាជ័យជម្នះលើក្រុមហ៊ុនយក្សបច្ចេកវិជ្ជាដោយនិយាយថាការបិទព័ត៌មានពីសំណាក់ Facebook នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រ ហើយឥឡូវនេះក្រុមហ៊ុន Facebook និង Google កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃរាប់លានដុល្លារជាមួយផ្សព្វផ្សាយព័ត៌មានអូស្ត្រាលី៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread