ក្មេងជំទង់អាហ្សង់ទីនជឿថារូបគេមើលឃើញរូប Maradona នៅលើស្នាមជាំដោយពន្លឺថ្ងៃលើជើងមិត្តស្រី

បុរសជំទង់អាយុ ១៧ ឆ្នាំម្នាក់ជឿថាគាត់បានឃើញមុខរបស់អតីតកីឡាករបាល់ទាត់ Diego Maradona នៅក្នុងស្នាមជាំដោយសារពន្លឺថ្ងៃរបស់មិត្តស្រីរបស់គាត់។

Julian Gonzalez និងដៃគូរបស់គាត់ឈ្មោះ Luciana បានធ្វើដំណើរទៅកាន់ឆ្នេរនៅ Santa Teresita ភាគខាងត្បូងនៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

គាត់មានអារម្មណ៍ស្រពេចស្រពិល នៅពេលដែលគាត់បានឃើញមុខរបស់តារាបាល់ទាត់អាហ្សង់ទីនរូបនេះលេចឡើងនៅលើជើងរបស់ Luciana បន្ទាប់ពីនាងត្រូវពន្លឺថ្ងៃ។

Julian បាននិយាយថា "យើងកំពុងញ៉ាំអាហារហើយខ្ញុំមើលទៅជើងរបស់នាង ។ នោះជាពេលដែលខ្ញុំដឹងពីស្នាមអ្វីនៅលើជើងរបស់នាង។ ក្នុងនាមជាអ្នកគាំទ្រខ្ញុំបានដឹងយ៉ាងរហ័ស"។

Julian បានថតរូបស្នាមជាំដោយពន្លឺថ្ងៃយ៉ាងរហ័សនោះហើយបង្ហោះលើ Instagram ៕


 

-->
adverise with khmeread